|
ប្រធានាធិបតីបារាំងលោក Francois Holland (AP) |
Vovworld-នាថ្ងៃទី១៥កញ្ញា ដំណាងការទូតរបស់ប្រទេសចំនួន២៩ដែលចូលរួមសន្និសីទនៅទីក្រុងប៉ារីស(បារាំង) អំពីសន្តិសុខនិងសន្តិភាពនៅអ៊ីរ៉ាក់ ក្នុងនោះមានប្រទេសសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងបានឯកភាពជួយឧបត្ថម្ភសំរាប់អ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងរដ្ឋស្វ័យប្រកាស
ឥស្លាម (IS)។ សេចក្តីថ្លែងការណ៍រួមរបស់សន្និសីទបានលើកច្បាស់ថា បណ្ដា
មុខសញ្ញាជ្រុលនិយម IS ជាការគំរាមកំហែងមិនត្រឹមតែចំពោះអ៊ីរ៉ាក់ប៉ុណ្ណោះទេ ថែមទាំងចំពោះសហគមន៍អន្តរជាតិទាំងមូលទៀតផង។ សេចក្តីថ្លែងការណ៍នៅ
សង្កត់ធ្ងន់ថា ការលុបចោល IS ចេញពីដំបន់ដែលអង្គការនេះបង្កើតនៅអ៊ីរ៉ាក់ជា
ប្រការចាំបាច់។ ដើម្បីសម្រេចបានគោលដៅនេះបណ្ដាភាគិបានសន្យាជួយឧបត្ថម្ភ
រដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ បណ្ដាភាគីបានសន្យា
សហប្រតិបត្តិការជិតស្និទ្ធដើម្បីធានាថាបណ្ដាជនល្មើស IS នឹងត្រូវបាននាំចេញទៅ
ជំនុំជំរៈរកយុត្តិធម៍៕