សន្និសិទការទូតលើកទី៣២៖ ផ្នែកការទូតត្រូវបន្តផ្លាស់ប្តូរកាន់តែខ្លាំង
(VOVWORLD) - នៅព្រឹកថ្ងៃទី ២២ខែធ្នូ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ ក្រសួងការបរទេសវៀតណាមបានបើកសម័យប្រជុំពេញអង្គស្តីពីការកសាង និងអភិវឌ្ឍន៍ផ្នែកការទូត។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួង ផ្នែក ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងការទូត បានបង្ហាញបទពិសោធន៍ពីប្រទេសមួយចំនួន និងផ្តល់យោបល់ក្នុងការកសាង និងអភិវឌ្ឍន៍វិស័យការទូត; ផ្តល់អនុសាសន៍ស្តីពីទីស្នាក់ការ បរិក្ខាររបស់ទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស ក្របខណ្ឌ បទដ្ឋានគោលនយោបាយនិងរយន្តការសម្រាប់កម្មាភិបាលការទូត។
ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ រូបថត៖ TTXVN |
ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកែលម្អ និងអភិវឌ្ឍន៍ផ្នែកការទូតរបស់វៀតណាម; ហើយបានស្នើរថា នៅឆ្នាំ ២០២៤ ផ្នែកការទូតពង្រីកលទ្ធផលដែលសម្រេចបាន ដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យកាន់តែរឹងមាំ។ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការបរទេសនឹងបំពេញគម្រោងយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍន៍វិស័យការទូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ក្នុងពេលឆាប់ៗនេះ ហើយដាក់ជូននាយករដ្ឋមន្រ្តីដើម្បីអនុម័ត។ យោងតាមឧបនាយករដ្ឋមន្ត្រី ការដាក់ពង្រាយយុទ្ធសាស្ត្រគឺចាំបាច់ណាស់ ហើយត្រូវបានរំពឹងថានឹងដោះស្រាយបញ្ហាជាច្រើនដែលវិស័យការបរទេសកំពុងជួបប្រទះ៕