សន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន

សន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន - ảnh 1
សន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន

          (VOV)_ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការពារជាតិ អាស៊ាន លើកទី១០ ​
(ADMM10) នារសៀលថ្ងៃទី២៥ ឧសភា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រ
ព្រឹត្តទៅសន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន​លើកទី៦ ។ នៅ​ទី​នេះ
​ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Chang Wanquan​ បានស្នើអោយ​ប្រទេសអា
ស៊ានទាំងឡាយនិង​ចិនត្រូវបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈ​សកម្ម​ភាព​យាម
ល្បាតរួម ប្រឆាំងភេរវកម្ម ធ្វើសមយុទ្ធនៅលើសមុទ្រ…លៗ។​ បណ្ដា​រដ្ឋមន្ត្រីការពារ
ជាតិអាស៊ាននិងចិនសុទ្ធតែវាយតំលៃខ្ពស់ចំពោះកិច្ចសហ​ប្រតិបត្តិការសន្តិសុខ 
ការពារជាតិហើយចាត់ទុកថា៖ នាបច្ចុប្បន្ន តំបន់នៅកំពុងស្ថិតនៅក្នុងស្ថានភាព
សន្តិភាព និងស្ថិរភាពក្តី ប៉ុន្តែក៏កំពុងមានការគំរាមកំហែង​ចំពោះសន្តិភាព និង
ស្ថិរភាព ដូច្នេះ ភាគីនានាត្រូវសន្យាជាមួយគ្នា ដោះស្រាយបញ្ហាទាំងឡាយដោយសន្តិ
វិធី មិនគំរាមកំហែង និងប្រើប្រាស់អំពើហឹង្សា អនុវត្តកិច្ចសហប្រតិបត្តិការប្រកប
ដោយជាក់ស្ដែងថែមទៀត។

          ថ្លែងមតិនៅសន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-ចិន​ រដ្ឋ
មន្ត្រីការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich បានគាំទ្រ​តួនាទី
ជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់ ពិសេសគឺការរួមវិភាគទានយ៉ាង​សកមក្នុង
យន្តការសហប្រតិបត្តិការការពារជាតិដោយអាស៊ានដើរតួនាទីចម្បង ​ដូចជា៖ 
ADMM + និង ARF ក្នុងរយៈពេលកន្លងទៅ។ រដ្ឋមន្ត្រី Ngo Xuan Lich បានចាត់
ទុកថា៖ រួមជាមួយការខំប្រឹងប្រែងរបស់អាស៊ាននេះ នៅទាមទារការ​ជួយឧបត្ថម្ភ 
និងរួមវិភាគទានរបស់ដៃគូនានានៅខាងក្រៅអាស៊ានទៀតផង ជា​ពិសេសគឺចិន។
 រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបាននាំចេញសំណូមពរចំនួន២។ ទីមួយ 
ត្រូវពង្រឹងនិងពង្រីកការផ្លាស់ប្តូរ ពិគ្រោះយោបល់ ដើម្បី​ចែករំលែកព័ត៍មានតាម
រូបសណ្ឋានផ្សេងៗ ទាំងទ្វេភាគី និងពហុភាគី សកម្ម​ស្រាវជ្រាវលទ្ធភាព បង្កើតខ្សែ
ទូរស័ព្ទទំនាក់ទំនង Online រវាងរដ្ឋមន្ត្រី​ក្រសួងការពារជាតិបណ្ដាប្រទេសអាស៊ាន
និងចិន។ទីពីរ បន្តជំរុញវិធានការទាំងឡាយដើម្បីកសាងទំនុកទុកចិត្តតាមរយៈ
សកម្មភាពនានាក្នុងស្ថានភាព​ជាក់ស្ដែង ពិសេសគឺនៅលើសមុទ្រ ក្នុងនោះ ផ្តើម
គំនិតអំពីការបើកទូលាយក្របខ័ណ្ឌអនុវត្តក្រមគោលការណ៍ស្ដីអំពីការ​ជៀសវាង
ការបះទង្គិចនៅលើសមុទ្រ​(CUES) សំរាប់នាវា​កំពុងបំពេញភារកិច្ច​របស់រដ្ឋនៃ
បណ្ដាប្រទេសអាស៊ាននិងចិន​ ក៏ដូចជាកសាងក្រមប្រតិបត្តិសំរាប់យន្តហោះនៅ
ក្នុងតំបន់សមុទ្រខាងកើត។​ ប្រការនេះគួរអោយយោគចិត្តទុកដាក់ ប្រសិនបើ
បានអនុវត្ត នេះនឹងរួមចំណែកសំខាន់ ដើម្បីកាត់បន្ថយគំនិតគិតគូខុសឆ្គង។

          នៅខាងក្រៅADMM ​១០ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត
ណាម លោក Ngo Xuan Lich មានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួង​ការពារជាតិម៉ាឡេស៊ី លោក Hishammmuddin Hussein ដើម្បីពិភាក្សា​អំពីស្ថានភាពនៅក្នុងតំ
បន់ចំពោះប្រទេសនិមួយៗ ហើយឯកភាពថាក្រសួងការពារជាតិនៃប្រទេសទាំង
ពីរបន្តវិធានការនានាដើម្បីជំរុញខ្លាំងទំនាក់ទំនងរវាងកងទ័ពនៃ​ប្រទេសទាំងពីរ
 រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រិតបត្តិការមិត្តភាពវៀតណាម-ម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ