សន្និសីទការសែតអំពីជំនួបមិត្តភាពយុវជនវៀតណាម–ឡាវឆ្នាំ ២០១២

ជំនួបមិត្តភាពយុវជនវៀតណាម–ឡាវឆ្នាំ ២០១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២
ដល់ទី ២៨ សីហានៅខេត្តចំនួន ៤ របស់ឡាវ គឺ៖ ខេត្ត Bolykhamsay ខេត្ត Khammoun
ខេត្ត Sanavan និងខេត្ត Savanakhet។ ព័ត៌មាននេះត្រូវបានជូនដំណឹងដោយមជ្ឃឹម
សម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញនៅសន្និសីទការសែតនាព្រឹកថ្ងៃទី ១៦ សីហា។
លេខា មជ្ឃឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ  Phan Van Mai បានឲ្យដឹងថា៖ 
“ការផ្លាស់ប្តូរមិត្តភាពកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធយុវជននៃប្រទេសទាំង ២
វៀតណាម-ឡាវប្រព្រឹត្តទៅជាប្រចាំឆ្នាំ។ ប៉ុន្តែក្នុងឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម
-ឡាវ បណ្ដាសកម្មភាពរបស់យុវជនត្រូវបានបង្កើនថែមទៀត។ ក្រៅពីបណ្ដា
សកម្មភាព មិត្តភាព យើងត្រូវយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការដោយស៊ី
ជំរៅ ដូចជា៖ ការចែករំលែកបទពិសោធ បែបផែនធ្វើសកម្មភាពក្នុងការងារយុវជន
និងក្នុងកិច្ចសហ ប្រតិបត្តិការរបស់អង្គការសម្ព័ន្ធយុវជននៃប្រទេសទាំង ២៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ