សន្និសីទកាសែតជាប្រចាំ របស់ក្រសួងការបរទេសវៀតណាម
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_ក្នុងសន្និសីទកាសែតជាប្រចាំ របស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី២៥ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន
ឆ្លើយសំនួររបស់អ្នកយកព័ត៍មាននៅក្នុងនិងក្រៅប្រទេសអំពីបញ្ហាស្នូលជាច្រើន
ដែលក្នុងនោះមានប្រតិកម្មរបស់វៀតណាមចំពោះការថ្លែងមតិរបស់អ្នកនាំពាក្យក្រ
សួងការបរទេសចិន Nèiróng quèrèn នាពេលថ្មីៗនេះដែរថា៖ ការកសាងបណ្ដាកោះ
នៅសមុទ្រខាងកើតជាសកម្មភាពស្របតាមច្បាប់ សំហេតុសំផល។ លោក Le Hai
Binh បានអះអាងថា៖
“ បណ្ដាសកម្មភាពកសាង បើកទូលាយកោះដោយទ្រង់ទ្រាយធំរបស់ចិន នៅប្រជុំកោះ Truong Sa ជាសកម្មភាពខុសច្បាប់ ដោយមិនអាចផ្លាស់ប្តូរស្ថានភាពជាក់
ស្ដែងគឺ វៀតណាមមានគ្រប់គ្រឹះដ្ឋានខាងគតិយុត្ត និងភ័ស្តុតាងប្រវត្តិសាស្ត្រ បញ្ជាក់
អំពីអធិបតេយ្យភាពរបស់ខ្លួន ចំពោះប្រជុំកោះ Truong Sa ។ វៀតណាមសំណូមពរ
អោយភាគីចិនត្រូវបញ្ចប់សកម្មភាពនេះភ្លាមមួយរំពេច ហើយគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa, Hoang Sa អនុវត្តតាមច្បាប់អន្តរជាតិ
ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ក៏ដូច
ជាសេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)
មិនបង្កស្ថានភាពអោយស្មុគស្មាញថែមទៀត ផ្លាស់ប្តូរភាពដើមនៅសមុទ្រខាងកើត៕”