សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម

សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម - ảnh 1
សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម (Image: VOV)


(VOVworld) – ក្នុងសន្និសីទកាសែតអន្តរជាតិប្រចាំខែរបស់ក្រសួងការបរទេស
 វៀតណាមដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ
 អ្នកនាំពាក្យក្រសួងការបរទេស លោក Le Hai Binh បានឆ្លើយសំណូររបស់អ្នក
 យកព័ត៌មានស្តីពីស្ថានភាពនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា។ លោក Le
Hai Binh បានលើកច្បាស់ថា៖

        “វៀតណាមនិងកម្ពុជាមានកិច្ចព្រមព្រៀងទាក់ទិកដល់សកម្មភាពក្នុង
តំបន់​ខ្សែព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់មិនទាន់ខ័ណ្ឌសីមា
បោះ បង្គលនៅឡើយ។ បណ្ដាសកម្មភាពបង្ករឿងហេតុនៅតំបន់ខ្សែព្រំដែន
វៀតណាម-កម្ពុជាគឺមិនសមស្របនឹងកិច្ចព្រមព្រៀងទ្វេភាគី។ ក្នុងរយៈពេល
កន្លងទៅសបត្ថកិច្ចរបស់វៀតណាមនិងកម្ពុជាបានសហការយ៉ាងសកម្ម
ដើម្បីត្រួតពិនិត្យលើល្អស្ថានភាពមិនអនុញ្ញត្តិឲ្យរឿងហេតុនៅខ្សែព្រំដែនជះ
ឥទ្ធិពលទំនាក់ទំនងមិត្តភាពរវាងប្រទេសព្រមទាំងឯកភាពគ្នាជំរុញដំណើរ
ការចរចារអំពីការងារខ័ណ្ឌសីមាបោះបង្គលយ៉ាងឆាប់រហ័សផងដែរ។

        ទាក់ទិនដល់ការធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹក
ចិននៅតំបន់សមុទ្រប៉ែកខាងកើតនិងអាគ្នេយ៍កោះ Hainan រួមមានប្រជុំកោះ
 Hoang Sa របស់វៀតណាម ពីថ្ងៃទី ២២ ដល់ទី ៣១ កក្កដានេះ អ្នកនាំពាក្យ
 ក្រសួងការបរទេសវៀតណាម លោក  Le Hai Binh បានអះអាងថា៖

        “នេះគឺជាទង្វើរំលោភដ៏ធ្ងន់ធ្ងរលើអធិបតតេយ្យភាពរបស់វៀតណាមដែល
 ផ្ទុយទៅនឹងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រារាំងការអភិវឌ្ឍ
ន៍ទំនាក់ទំនងវៀតណាម-ចិនហើយធ្វើឲ្យស្ថានភាពតានតឹងថែមទៀតដោយគំរាម
 កំហែងសន្តិខុសសុវត្ថិភាពនាវាចរណ៍ក្នុងតំបន់។ វៀតណាមប្រឆាំងនិងស្នើរឲ្យ
 ចិនគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាម មានការទទួល
 ខុសត្រូវ ហើយបញ្ចប់ភ្លាមមួយរំពិចនិងមិនធ្វើឲ្យស្ថានភាពកើតស្មុគស្មាញ
ថែមទៀត ។”

        ក៏ក្នុងសន្និសីទកាសែតនេះ លោក Le Hai Binh បានឲ្យដឹងថា​៖ វៀតណាម
 ស្វាគមន៍ការប្រក្រតីទំនាក់ទំនងរវាងអាមេរិកនិងគុយបានិងការអនុម័តលើ
សេចក្តី សម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សារសន្តិសុខអ.ស.ប.ស្តីពី
កិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1៕

ប្រតិកម្មទៅវិញ

ផ្សេងៗ