|
សន្និសីទកាសែតប្រចាំរដ្ឋាភិបាលខែមេសា។ |
VOV- រដ្ឋាភិបាលវៀតណាមនឹងផ្សព្វផ្សាយសេចក្តីសំរេចចិត្តជំនាញអំពី
ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មដោះស្រាយការលំបាកជា
មួយតំលៃជួយឧបត្ថម្ភសរុបប្រមាណ៣០លានលានដុង។ នេះជាព័ត៌មាន
ត្រូវបានផ្តោតទៅលើនៅសន្និសីទកាសែតរដ្ឋាភិបាលប្រចាំដែលប្រព្រឹត្ត ទៅនារសៀលថ្ងៃទី៤ឧសភា។ ស្ដីពីសេចក្តីសំរេចចិត្តជំនាញអំពីដំណោះ ស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មដោះស្រាយការលំបាកដែលនឹងបាន ផ្សព្វផ្សាយក្នុងខែឧសភាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Vu Thi Mai បានឲ្យ
ដឹងថា៖
“កញ្ចប់ជួយឧបត្ថម្ភប្រមូលផ្តុំទៅក្នុងការជួយឧបត្ថម្ភអំពីពន្ធ។ កាត់បន្ថយ
ប្រមាណ៣០%ពន្ធចំណូលអង្គភាពអាជីវកម្មចំពោះអង្គភាពអាជីវកម្មមធ្យម
និងតូច។ ក្រៅពីនោះអូសបន្លាយរយៈពេលពន្ធ VAT របស់ខែមេសា ឧសភា
មិថុនាជាមួយរយៈពេល៦ខែ។ កាត់បន្ថយ៥០%ចំណាយជួលដី សំរាប់ អង្គភាពអាជីវកម្មទាំងអស់។”
ទាក់ទិនដល់ខ្លឹមសារកែប្រែការប្រាក់ធនាគារ ទេសាភិបាលរងធនាគារ
ជាតិវៀតណាម Nguyen Dong Tien បានឲ្យដឹងថា ធនាគារជាតិកំពុង
គ្រប់គ្រងសកម្មដើម្បីនាំការប្រាក់ធនាគារទៅកំរិតសមស្រប៖ “ការដែលធនាគារជាតិវៀតណាមដាក់ចេញរាល់ដំណោះស្រាយមានចរិត
លក្ខណៈរដ្ឋបាលដូចជាកំរិតការប្រាក់កម្ចីនិងនាពេលខាងមុខគឺគ្រប់គ្រងការ ប្រាក់ឲ្យខ្ចីចំពោះវិស័យមួយចំនួនក៏សំដៅបន្ថយការប្រាក់ឲ្យខ្ចីដោះស្រាយ
ការលំបាកសំរាប់អង្គភាពអាជីវកម្មនិងគ្រួសារខ្ចិទុន។ បណ្ដាវិស័យត្រូវបាន អាទិភាពគឺកសិកម្មជនបទ កម្មវិធីបំរើការនាំចេញនិងផ្នែកឧស្សាហកម្មជួយ
ឧបត្ថម្ភ៕”