សន្និសីទកាសែតរដ្ឋាភិបាលខែកុម្ភៈ

សន្និសីទកាសែតរដ្ឋាភិបាលខែកុម្ភៈ - ảnh 1
រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam


        VOV-នាថ្ងៃទី២៨កុម្ភៈរដ្ឋាភិបាលវៀតណាមបានប្រជុំប្រចាំខែកុម្ភៈ។​ ក្រោយ​
សម័យប្រជុំ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam បានធ្វើ​អធិបតីសន្និសីទកាសែតសំដៅរាយការណ៍លទ្ធផលសម័យប្រជុំ ស្ថានភាព
​សេដ្ឋកិច្ច​សង្គមខែកុម្ភៈក៏ដូចជាដំណោះស្រាយគ្រប់គ្រងមួយចំនួនរបស់​
រដ្ឋាភិបាល​ក្នុងរយៈពេលខាងមុខទន្ទឹមនឹងនោះឆ្លើយសំណួររបស់អ្នកកាសែត
អំពី​បញ្ហាមួយចំនួនដែលសាធារណៈមតិកំពុងយកចិត្តទុកដាក់។ តាមរដ្ឋមន្ត្រី
ប្រធាន​ខុទ្តកាល័យរដ្ឋាភិបាល Vu Duc Dam ថា​ សេដ្ឋកិច្ចវៀតណាមបានមាន
សញ្ញា​សកម្ម។ នោះគឺតាមរបាយការណ៍ថ្មីបំផុតរបស់ទេសភិបាលធនាគារជាតិ
ថា​អាត្រា​បំណុលអាក្រក់របស់ផ្នែកធនាគារទាំងមូលនាបច្ចុប្បន្នបានថយចុះពី
៨%មក៦%​ក្នុងកាលៈទេសៈដែលក្រុមហ៊ុនដោះស្រាយបំណូលអាក្រក់មិនទាន់
បានបង្កើត។ សន្ទស្សន៍តំលៃប្រើប្រាស់ក្នុងរយៈពេល២ខែដើមឆ្នាំគឺ២,៥៩%
ថយចុះបើប្រៀប​នឹង​រយៈពេលដូចគ្នាក្នុងប៉ុន្មានឆ្នាំមុន។ ទន្ទឹមនឹងនោះរដ្ឋមន្ត្រី
Vu Duc Dam ក៏បាន​ឲ្យដឹងថា​រដ្ឋាភិបាលនឹងមានគោលមាគ៌ាដើម្បីបន្តកែប្រែការ
ប្រាក់។

         ឆ្លើយសំណួរទាក់ទិនដល់ការដែលធនាគារពាណិជ្ជកម្មដំណើរការយកកំរៃ
សេវាកម្មចំពោះអតិថិជនប្រើប្រាស់ម៉ាស៊ីន ATM ចាប់ពីថ្ងៃទី១មិនា លោក Nguyen
Dong Tien ទេសភិបាលរងធនាគារជាតិវៀតណាមបានឲ្យដឹងថា៖

        “ការដាក់ចេញកំរិតកំរៃនេះផ្អែកលើមូលដ្ឋានច្បាប់ ទន្ទឹមនឹងនោះធានា​អង្គការ
ឥណទានត្រូវបានដំណើរការល្អជាងនិងក៏ផ្អែកលើគោលការណ៍គឺអ្នកប្រើប្រាស់
យល់ព្រមឆ្លើយតបបានភាគីផ្គត់ផ្គងនិងភាគីប្រើប្រាស់។ ប៉ុន្តែក៏អនុវត្ត​គោល​ការណ៍
សំខាន់គឺកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់និងលើកទឹកចិត្តរូបភាពមិនប្រើប្រាស់
សាច់ប្រាក់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ