សន្និសីទកាសែតរបស់រដ្ឋាភិបាលវៀតណាមប្រចាំខែឧសភា។

                     

សន្និសីទកាសែតរបស់រដ្ឋាភិបាលវៀតណាមប្រចាំខែឧសភា។ - ảnh 1
លោកNguyenVan Nen រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលឆ្លើយសំណួរ
របស់អ្នកយកព័ត៌​មាន(រូបថត អិនធឺណែត)

Vovworld- សន្និសីទកាសែតរបស់រដ្ឋាភិបាលវៀតណាមប្រចាំខែឧសភាអំពីបញ្ហា
សេដ្ឋកិច្ចសង្គមត្រូវបានរៀប​ចំឡើងនារសៀលថ្ងៃទី២៩ឧសភាក្រោមអធិតីភាពរបស់
រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោកNguyenVan Nen ។ឆ្លើយសំណួរស្តីពី
ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់
ខ្ពង់រាបបាតសមុទ្រ​របស់វៀតណាម លោកNguyenVan Nenអះអាងថា៖នេះជាអំពើ
រំលោភដ៍ធ្ងន់ធ្ងរលើអធិតេយ្យភាពលើសមុទ្ររបស់វៀតណាមក៍ដូចជាច្បាប់អន្តរជាតិ
ទៀតផង។ស្តី ពីការប្តឹង ចិនទៅលើតុលាការអន្តជាតិលោកNguyenVan Nenអោយដឹង
ថា៖វៀតណាមបានត្រៀមសំណុំឯកសារសំរាប់កិច្ចការនេះរួចហើយ។​ក្នុងដំណាក់
កាលនេះរដ្ឋាភិបាលវៀតណាមក៍មានគោលនយោបាយឧបត្ថម្ភអ្នកនេសាទក្នុងការ
ច្បាមជាប់សមុទ្រ។រដ្ឋមន្រ្តីប្រធានខុទ្ឋកាល័យរដ្ឋាភិបាលលោកNguyenVan Nen លើក​
ច្បាស់ថា៖“ អ្នកនេសាទនឹង​បានខ្ចីទុនក្នុងរយះពេល១០ឆ្នាំដោយការប្រាក់ ៣%ក្នុង១ឆ្នាំដើម្បីបោះទូកនេសាទសំបក់ដែក។ក្នុងករណីមានហានិភ័យ អ្នកនេសាទ  នឹងទទួលបានការធានារាប់រង។ប្រការនេះនឹងជួយឧបត្ថម្ភអ្នកនេសាទនឹងស្ងប់ចិត្តទៅ
នេសាទឆ្ងាយច្រាំងការពារអធិបតេដយ្យភាពសមុទ្រកោះរបស់មាតុប្រទេស។“
ស្តីពីការងារធានាសន្តិសុខសណ្តាប់ធ្នាប់នៅមណ្ឌលឧស្សាហកម្មនិងមណ្ឌលសេដ្ឋ
កិច្ចនៅខែត្រ​Ha Tinhនិងខែត្រBinh Duongនាពេលកន្លងទៅឧត្តមសេនីយ៍ទោ Hoang
Kong Tu ប្រមុខស្នងការសន្តិសុខក្រសួនគបាលវៀតណាមអោយដឹងថា៖“ យើងខ្ញុំ
អនុវត្តព្រមៗគ្នានូវបណ្តាវិធានការដែលក្នុងនោះមានវិធានការចលនាមហាជនគាំទ្រ
ទស្សនះដ៍ត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាមហើយមិនស្តាប់ការញុះញង់របស់ជ ន
អាក្រក់និងសត្រូវពីខាងក្រៅ  ទៀតផង។រួនជាមួយនោះ យើងខ្ញុំបង្កើនកំលាងរក្សា
សន្តិសុខនៅតំបន់ទាំងនេះ។ “
ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការនាំចូលទំនិញហួសកំរិតពីភាគីចិន
អនុរដ្ឋមន្រ្តីក្រសួងឧស្សាពាណិជ្ជកម្មវៀតណាមលោកDo Thang Haiអោយដឹងថា៖ស្ថានភាពធ្វើអាជីវ​កម្មនិងផលិតកម្មនៅតំបន់ព្រំ​ដែននៅ​មាន​ភាពធម្មតា។ការនាំចេញ
នាំចូលទំនិញរបស់វៀតណាមក្នុងខែឧសភានៅមានកំណើនដដែលជាពិសេសគឺ
កសិផលនិងរុក្ខផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ