សន្និសីទកាសែតស្ដីពីសន្និសីទ WHO ដំបន់ប៉ាស៊ីហ្វិកខាងលិច

សន្និសីទកាសែតស្ដីពីសន្និសីទ WHO ដំបន់ប៉ាស៊ីហ្វិកខាងលិច - ảnh 1
សន្និសីទកាសែតស្ដីពីសន្និសីទ WHO ដំបន់ប៉ាស៊ីហ្វិកខាងលិច


       VOV-សន្និសីទដំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី៦៣របស់អង្គការសុខាភិបាល​ពិភពលោកដោយវៀតណាមទទួលរៀបចំបានបើកនាថ្ងៃទី២៤កញ្ញានៅក្រុង​ហា
ណូយ។ នេះជាសន្និសីទដ៏ធំនិងសំខាន់បំផុតអំពីសុខាភិបាលក្នុងដំបន់។ សន្និសីទ ដំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី៦៣បានប្រមូលផ្ដុំពិភាគ្សានិងដោះ​ស្រាយបណ្ដា បញ្ហាសុខាភិបាលលេចធ្លោក្នុងដំបន់កសាងគោលនយោបាយនិង​អនុម័តលើ កម្មវិធីសកម្មភាពសំរាប់ប៉ុន្មានឆ្នាំបន្ត។ នៅសន្និសីទជាមួយតួនាទី​ជា​ប្រទេស ម្ចាស់ផ្ទះវៀតណាមនឹងរៀបចំបណ្ដាសកម្មភាពជំនាញនៅខាងក្រៅសំដៅបំផុស
និងបញ្ជូនសារឆ្ពោះទៅការថែទាំសុខភាពប្រជាជនទាំងមូលជាមួយប្រធាន​បទ “ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមឆ្ពោះទៅក្រូបដណ្ដប់ធានារាប់រង​សុខាភិបាលប្រជាជនទាំងមូលនិងឱកាសសហប្រតិបត្តិការក្នុងដំបន់ដើម្បី
ទទួលបានជោគជ័យយ៉ាងចាប់រហ័ស”។ លោកស្រី Nguyen Thi Kim Tien
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលវៀតណាមបានឲ្យដឹងថា៖

        “នេះជាសន្និសីទជាលើកដំបូងបានរៀបចំនៅវៀតណាមដូច្នេះបណ្ដា ប្រធានបទរបស់វៀតណាមសុទ្ធតែមានការចូលរួមរាយការណ៍ចែករំលែកនិង
រៀនសូត្រ​បទពិសោធន៍ជាមួយប្រទេសនានា។ ពិសេសគឺវៀតណាមនឹងរៀបចំ
សិក្ខាសាលា​ជាន់ខ្ពស់មួយនៅខាងក្រៅសន្និសីទស្ដីពីអនុវត្តគោលមាគ៌ាធានា
រាប់រង​សុខាភិបាលប្រជាជនទាំងមូលនិងអញ្ជើញអ្នកជំនាញការរបស់គណៈ
ប្រតិភូថៃ ជប៉ុន ចិន កូរ៉េខាងត្បូងចែករំលែកបទពិសោធន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ