សន្និសីទកាសែតឧទ្ទេសនាមអំពី “សប្តាហ៌វៀតណាមនៅអ៊ីតាលី”

សន្និសីទកាសែតឧទ្ទេសនាមអំពី “សប្តាហ៌វៀតណាមនៅអ៊ីតាលី” - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Internet)

(VOVworld)- “សប្តាហ៌វៀតណាមនៅអ៊ីតាលី” នឹងបានរៀបចំឡើងចាប់ពីថ្ងៃទី ១៦
ដល់ថ្ងៃទី២៣មករានៅទីក្រុងRome ដោយមានសកម្មភាពជាច្រើនដូចជា ការតាំងពិ
ព័ណ “ចំណងសាមគ្គីភាពអ៊ីតាលី-វៀតណាមក្នុងបណ្តាឆ្នាំ១៩៦០-១៩៧០” វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អ៊ីតាលី និងកម្មវិធីសម្តែងសិល្បៈ អបអរសាទរ៤០ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរជាដើម។ក្នុង សន្និសីទកាសែតឧទ្ទេសនាមអំពី “សប្តាហ៌វៀតណាមនៅអ៊ីតាលី”​ដែលប្រព្រឹត្តទៅ
នាថ្ងៃទី១៤មករា នៅមជ្ឈមណ្ឌលវប្បធម៌ ភាសា Dante Alighieri (អ៊ីតាលី) ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី Nguyen Hoang Long បានសង្កត់ធ្ងន់ថាដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋជាផ្លូវការទៅកាន់អ៊ីតាលីរបស់អគ្គលេខា មជ្ឈឹមបក្សកុម្មុយនិស្ត
វៀតណាម Nguyen Phu Trong នឹងជាឱកាស ល្អដើម្បីទំនាក់ទំនងនៃប្រទេសទាំង
ពីរវៀតណាម-អ៊ីតាលីកាន់តែជិតស្និទពីមួយ ថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ