សន្និសីទគណៈកម្មការយោធាមជ្ឈិមលើកទី១០

(VOVWORLD) - នារសៀលថ្ងៃទី ៨ កក្កដា នៅទីក្រុងហាណូយ គណៈ
កម្មាធិការយោធាមជ្ឈិមបានបើកសន្និសីទលើកទី ១០។ លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាលេខាគណកម្មាធិការយោធាមជ្ឈិម បានផ្ញើសុន្ទរកថាដឹកនាំ។ លោកប្រធានរដ្ឋ To Lam និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងសុន្ទរកថានៅសន្និសីទ។

ក្នុងសុន្ទរកថាដែលផ្ញើរទៅកាន់សន្និសីទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការយោធាមជ្ឈិមផ្តោតលើការដឹកនាំអនុវត្តន៍ការប្តេជ្ញាចិត្តចំនួន ៥ និងភាពម្ចាស់ការចំនួន ៥។ តាមនោះ ការប្តេជ្ញាចិត្តចំនួន៥នោះគឺ៖ ប្តេជ្ញាចិត្តសម្រេចបានល្អនូវគោលដៅ ភារកិច្ច និងដំណោះស្រាយដែលកំណត់ដោយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងមហាសន្និបាតបក្សកងទ័ពលើកទី១១។ ទីពីរ ប្តេជ្ញាចិត្តដឹកនាំការងារត្រៀមប្រយុទ្ធ និងហ្វឹកហ្វឺនប្រយុទ្ធឲ្យបានល្អបំផុត។ ទី៣ ប្តេជ្ញាចិត្តដឹកនាំការកែលម្អអង្គភាព និងជួរបុគ្គលិករបស់កងទ័ព។ ទីបួន ប្តេជ្ញាចិត្តកសាងជួរកម្មាភិបាលកងទ័ពដ៏រឹងមាំ ដើម្បីបំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី។ ទីប្រាំ ប្តេជ្ញាចិត្តរៀបចំឲ្យបានល្អ នូវសកម្មភាពឆ្ពោះទៅការរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូល។ ភាពម្ចាស់ការចំនួន ៥ គឺ៖ ម្ចាស់ការធ្វើសេនាធិការ ស្នើ និងដោះស្រាយករណី; ម្ចាស់ការការពារអធិបតេយ្យភាពព្រំដែន សមុទ្រ កោះ និងឯកភាព បូរណភាពទឹកដីនៃមាតុភូមិ; ម្ចាស់ការអនុវត្តន៍ឲ្យបានល្អនូវការងារត្រៀមរៀបចំមហាសន្និបាតបក្សភាគកងទ័ពលើកទី១២ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤; ម្ចាស់ការដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនយោបាយដែលបានប្រគល់ជូន; ម្ចាស់ការចាត់វិធានការកសាងបក្សភាគកងទ័ព ស្អាតស្អំ និងរឹងមាំយ៉ាងពិតប្រាកដ។

សន្និសីទគណៈកម្មការយោធាមជ្ឈិមលើកទី១០ - ảnh 1លោកប្រធានរដ្ឋ To Lam លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ qdnd.vn)

អញ្ជើញថ្លែងសុន្ទរកថាដឹកនាំសន្និសីទ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនដែលគណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសត្រូវអនុវត្តន៍។ ក្នុងនោះ ពង្រឹងកម្លាំងការពារជាតិ ផ្តោតសំខាន់លើការកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូល ដោយផ្សាភ្ជាប់នឹងសន្តិសុខប្រជាជន ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព ដែនដី និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ ចំណែកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិមបន្តមានភាពម្ចាស់ការ ភាពឈ្លាសវៃ ដើម្បីក្តាប់ជាប់ ព្យាករណ៍ និងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ព្រមទាំងធ្វើសេនាធិការដល់បក្សនិងរដ្ឋ អំពីគោលជំហរ យុទ្ធសាស្ត្រយោធានិងការពារជាតិ ឆ្លើយតបនឹងភារកិច្ចការពារមាតុភូមិទាំងក្នុងរយៈពេលខ្លីខាងមុខនិងរយៈពេលវែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ