សន្និសីទគណៈកម្មាធិការប្រតិបត្តិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី៣
(VOVWORLD) - ចាប់ពីថ្ងៃទី១៧ដល់ទី១៨ កក្កដា នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសន្និសីទគណៈកម្មាធិការមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លើកទី៣ នីតិកាលទី១១។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV) |
អង្គសន្និសីទបាន ផ្ដល់យោបល់ស្ដីពីការបង្កើនអប់រំមនសិការបដិវត្តន៍សំរាប់យុវជន ដំណោះស្រាយ ជួយឧបត្ថម្ភយុវជនធ្វើសេដ្ឋកិច្ច ព្រមទាំងបូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍ការងារ បង្កើនការដឹកនាំរបស់បក្សចំពោះការងារយុវជនក្នុងសម័យកាលឧស្សាហូបនីយកម្ម ទំនើបកម្ម ក៏ដូចជាជំរុញខ្លាំងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញ។
ថ្លែងមតិបើកសន្និសីទ លោក Le Quoc Phong លេខាទីមួយមជ្ឈឹមសម្ព័ន្ធ យុវជនកុម្មុយនិស្ត ហូជីមិញ ចាត់ទុកថា គម្រោងការណ៍អប់រំមនសិការបដិវត្តន៍ សំរាប់យុវជន ជាខ្លឹមសារសំខាន់ហើយសង្កត់ធ្ងន់ទៅលើតួនាទីរបស់អង្គការយុវ ជននានាក្នុងការរួមដំណើរជួយឧបត្ថម្ភយុវជនធ្វើសេដ្ឋកិច្ច ចាប់អាជីព។ អង្គសន្និសីទនឹងវាយតំលៃចំពោះការងារអប់រំមនសិការបដិវត្តន៍នាបច្ចុប្បន្ន ពិសេសគឺរិះរកដំណោះស្រាយ វិធីសាស្ត្រថ្មី ដើម្បីបំពេញការងារនេះឲ្យបានល្អ ថែមទៀត៕