សន្និសីទគណៈកម្មាធិការប្រតិបត្តិរបស់សម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១

សន្និសីទគណៈកម្មាធិការប្រតិបត្តិរបស់សម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១ - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ចើញថ្លែងមតិក្នុងសន្និសីទ

(VOVworld)-“ឯកសារទាំងអស់នៅមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី
១២ត្រូវបានផ្តោតសំខាន់ទៅលើរាល់បញ្ហាដែលនារីយកចិត្តទុកដាក់និងរំពឹងទុក។
 ទន្ទឹម ជាមួយគ្នានោះ គឺត្រូវឆ្លើយបានសំណួរដែលចោទថា តើនារីនឹងចូលរួមដោះ
ស្រាយ បញ្ហាអ្វីរបស់ប្រទេសជាតិ ក្នុងតួនាទីជាសមាជិករបស់រណសិរ្សមាតុភូមិវៀត
ណាម” ។នេះជាមតិរបស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
 លោក Nguyen Thien Nhan នៅក្នុងសន្និសីទលើកទី១០ គណៈកម្មាធិការប្រតិបត្តិ
មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១ ដែលបានរៀបចំឡើងនាថ្ងៃទី១៧
 ខែ មករានៅទីក្រុងហាណូយ។ លោក Nguyen Thien Nhan បានស្នើថា នាពេលខាង
 មុខ រាល់ចលនារបស់សម្ព័ន្ធសមាគមគប្បីឆ្ពោះទៅមុខសញ្ញាជាគ្រួសារក្រីក្រនិងគ្រួ​
សារដែលរួចផុតពីភាពក្រីក្រប៉ុន្តែត្រូវលើកកំពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍន៍សេដ្ឋ
កិច្ចនិងបង្កើនកំណើនទិន្នផល។ ដោយឡែក សម្រាប់នារីក្នុងផ្នែកកសិកម្មវិញ ក្រៅ
ពីការជួយឧបត្ថម្ភអំពីទុននោះ គឺត្រូវជួយឧបត្ថម្ភឲ្យគេផ្លាស់ប្តូររូបភាពផលិតកម្ម
ផ្លាស់ប្តូរពីរូបភាពផលិតកម្មឯកជនទៅសហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ