សន្និសីទគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមលើកទី ២ នីតិកាលទី ១២ បិទបញ្ចប់


សន្និសីទគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមលើកទី ២ នីតិកាលទី ១២ បិទបញ្ចប់ - ảnh 1
សន្និសីទគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមលើកទី ២ នីតិកាលទី ១២ បិទបញ្ចប់ (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១២ មិនា សន្និសីទលើកទី ២ គណៈកម្មាធិការ
 មជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១២ បានសម្រេចទាំងស្រុងខ្លឹមសារ
កម្មវិធីដែលបានដាក់ចេញបន្ទាប់ពី ៣ ថ្ងៃធ្វើការ។ ថ្លែងមតិនៅសន្និសីទបិទ
បញ្ចប់សន្និសីទ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
បានសង្កត់ធ្ងន់និងបំភ្លឺថែមទៀតបញ្ហាមួយចំនួនដើម្បីឯកភាពក្នុងអង្គការបញ្ជា
ណែនាំអវត្ត។ ស្តីពីរៀបវារៈក្នុងនីតិកាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិ
កាលទី ១២ មជ្ឈឹមយក់ព្រមជាមួយពង្រាងរបៀបវារៈធ្វើការហើយវាយតំលៃថា៖
ខ្លឹមសារនៃរបៀបវារៈក្នុងនីតិកាលគឺជាបញ្ហាសំខាន់និងចាំបាច់សំដៅអនុវត្តសេច
 ក្តីសម្រេចចិត្តមហាសន្និបាតបក្សលើកទី ១២ ប្រកបដោយជោគជ័យ។ បន្តជំរុញ
ការកសាងបក្សការៀរបចំក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយទាំងមូលដ៏រឹងមាំ។

ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល ៥ ឆ្នាំ ២០១៦-៣០២០
គណៈកម្មាធិការបក្សវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំនិងយល់ព្រមអំពី
 កាវវាយតំលៃនិងការផ្តើមគំនិតក្នុងរបាយការណ៍របស់គណៈកម្មាធិការចាត់តាំង
 រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ គណៈកម្មាធិការមជ្ឈឹមបានពិភាក្សាប្រកបដោយ
 ប្រជាធិបតេយ្យការត្រៀមរៀបចំសកម្មភាពនៃសម័យប្រជុំជាបន្ត។ អគ្គលេខា
បក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ អាស្រ័យដល់លទ្ធផលនៃ
ការ បោះឆ្នោតនិងឧទ្ទេសនាមបេក្ខជនរបស់គណៈកម្មាធិការមជ្ឈឹមបក្ស
 ករិយាល័យ នយោបាយនឹងបណ្ជាណែនាំសមត្ថកិច្ចបន្តសម្រេចឯកសារ
ឧទ្ទេសនាមបុគ្គលិក ដើម្បីជូនរដ្ឋសភា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ