សន្និសីទគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី៦នីតិកាលទី៩

(VOVWORLD) - អាស្រ័យលើស្មារតីសាមគ្គីភាព កិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើគ្រប់ការ លំបាកឧបសគ្គ ការងាររណសិរ្សពីមជ្ឈឹមដល់មូលដ្ឋាន បានសម្រេចរួចរាល់ជាស្ថាពរ នូវកម្មវិធី ផែនការដែលបានដាក់ចេញ។

សន្និសីទគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី៦នីតិកាលទី៩ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ថ្លែងនៅសន្និសីទ។ (រូបថត៖ qdnd.vn)
នាថ្ងៃទី៣០ ខែធ្នូ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបានរៀបចំសន្និសីទគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លើកទី៦ នីតិកាលទី៩ តាមប្រព័ន្ធវីដេអូ។
ថ្លែងនៅសន្និសីទ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២១ ជម្ងឺរាតត្បាតកូវីដ-១៩បន្តផ្ទុះ រាលដាល ហើយប៉ះពាល់ដល់វិស័យជាច្រើននៃជីវភាពសង្គម។ ទោះយ៉ាងណាក៏ ដោយ អាស្រ័យលើស្មារតីសាមគ្គីភាព កិច្ចខិតខំប្រឹងប្រែងជំនះពុះពារ លើគ្រប់ការ លំបាកឧបសគ្គ ការងាររណសិរ្សពីមជ្ឈឹមដល់មូលដ្ឋាន បានសម្រេចរួចរាល់ជាស្ថាពរ នូវកម្មវិធី ផែនការដែលបានដាក់ចេញ។
លោក Do Van Chien បានលើកច្បាស់ថា ក្នុងឆ្នាំ២០២២ រណសិរ្សមាតុភូមិវៀត ណាមគ្រប់ជាន់ថ្នាក់ ត្រូវការបន្តឃោសនា ចលនា ប្រជាជនគ្រប់ស្រទាប់ឲ្យសម្របខ្លួន ប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតឲ្យមានប្រសិទ្ធភាព; ជំរុញខ្លាំង ចលនាប្រឡងប្រណាំងស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ; ប្រមូលនិង បូកសរុបឲ្យ ទាន់ពេលវេលា មតិយោបល់ សំណើររបស់ម្ចាស់ឆ្នោតនិងប្រជាជន ដើម្បីឆ្លុះបញ្ចាំង ដល់បក្ស រដ្ឋ; បង្កើនការងារសម្របសម្រួលជាមួយអង្គការនយោបាយសង្គម និងអង្គ ការសមាជិកនានានៃរណសិរ្សមាតុភូមិវៀតណាម ដើម្បីបង្កើតឡើងកម្លាំងសរុបនៃ ប្រព័ន្ធរណសិរ្សពីមជ្ឈឹមរហូតដល់មូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ