សន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី៩នៅតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពជា ឡាវ វៀតណាម

(VOVworld) - សន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី៩នៅតំបន់ត្រី
កោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទើបនឹងបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២
កញ្ញា នៅទីក្រុងសៀមរាប កម្ពុជា។គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្រ្តី
ក្រសួងផែនការនិងវិនិយោគលោក Bui Quang Vinh បានចូលរួមសន្និសីទនេះ។រដ្ឋមន្រ្តីនៃប្រទេសទាំង៣បានឯកភាពចំពោះរាល់ខ្លឹមសារនៃគម្រោងផែនការណ៍
វិសោធនកម្មស្ដីពីការកសាងតំបន់ត្រីកោណអភិវឌ្ឍន៍ សំដៅតភ្ជាប់បណ្ដាហេដ្ឋា
រចនាសម្ព័ន្ធខាងសេដ្ឋកិច្ចក៏ដូចជាខាងសង្គម។នេះជាកត្តាសំខាន់ដែលបង្កើតមូល
ដ្ឋានដើម្បីទាក់ទាញប្រភពទុនអភិវឌ្ឍន៍តំបន់ព្រំដែនបែកជាបីរួមមានខេត្តចំនួន១៣
នេះ។លោក Bui Quang Vinh បានឲ្យដឹងថា៖

សន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី៩នៅតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពជា ឡាវ វៀតណាម - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ


“ខ្លឹមសារសំខាន់១ គឺពិភាគ្សាអំពីការធ្វើយ៉ាងម៉េចដើម្បីស្វែងរកបានប្រភពទុនវិនិ
យោគតាមគម្រោងផែនការណ៍ដែលយើងបានកសាង។នេះជាបញ្ហាធំ១និងមាន
លក្ខណៈកំណត់សម្រេចសំរាប់ការជោគជ័យនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍
តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម។សន្និសីទនេះក៏បានអំពាវនាវបណ្ដា
ប្រទេស ក៏ដូជាអង្គការហិរញ្ញវត្ថុអន្តរជាតិនានា យកចិត្តទុកដាក់ជាច្រើនថែមទៀត
និងផ្ដល់បណ្ដាប្រភពទុន ជាពិសេសគឺប្រភពទុន ODA សំដៅកសាងមូលដ្ឋានហេដ្ឋា
រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនៅខេត្តទាំង១៣នៅតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ