សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្ដីពីការពិភាក្សាអំពីវិធានការបង្កើនការធ្វើសមាហរណកម្ម

(VOVWORLD) -នាព្រឹកថ្ងៃទី ១ មិនា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង ១០ បានបើកកិច្ចប្រជុំនៅសិង្ហបុរី ក្នុងក្របខ័ណ្ឌនៃសន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Retreat) លើកទី ២៤ ដែលបានប្រព្រឹត្តិចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ២ មិនា។ 
សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្ដីពីការពិភាក្សាអំពីវិធានការបង្កើនការធ្វើសមាហរណកម្ម - ảnh 1 សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

ទទួលបានការផ្ទេរសិទ្ធិរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh នោះ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីបានអញ្ចើញចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Lim Hng Kiang បានសង្កត់ធ្ងន់ថា៖ សន្និសីទលើកនេះគឺជាឱកាស សម្រាប់បណ្ដារដ្ឋមន្ត្រីធ្វើការពិភាក្សាដោយស្មោះត្រង់អំពីការលាកល្បងខាងសេដ្ឋកិច្ចនានា ដែលអាស៊ានកំពុងប្រឈមមុខ ក៏ដូចជារាល់វិធានការបង្កើនការធ្វើសមាហរណកម្មក្នុងតំបន់ ដោយផ្អែកលើទស្សនវិស័យសហគមន៍សេដ្ឋកិច្ច (AEC) ២០២៥។

តាមលោក Lim Hng Kiang ថា ខឿនសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលស្ដារឡើងវិញ ដោយមានល្បឿនកំណើនសកលនាពេលបច្ចុប្បន្ននឹងជំរុញការនាំចេញ និងកំណើនរបស់បណ្ដាខឿនសេដ្ឋកិច្ចអាស៊ាន។ ក្នុងបរិបទនេះ លោក Lim Hng Kiang បានអះអាងថា៖ ការជំរុញដំណើការរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងក្នុងតំបន់ទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ