សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នៅប្រទេសថៃ
|
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី១៤សីហានៅទីក្រុង Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។ (Image: Vietnamplus) |
VOV-សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី១៤សីហានៅ
ទីក្រុង Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។ អំពីទិសដៅអនាគតរបស់អាស៊ាន
ដំណាក់កាលក្រោយឆ្នាំ២០១៥បណ្ដារដ្ឋមន្ត្រីបានឯកភាពជំរុញបណ្ដាគោលដៅកសាង
សហគមន៍នាឆ្នាំ២០១៥ផងអនុវត្តការផ្លាស់ប្តូរនិងកសាងទស្សនវិស័យដើម្បីអាស៊ានបន្ត
អភិវឌ្ឍន៍រឹងមាំផង។ បណ្ដារដ្ឋមន្ត្រីបានឯកភាពចាត់ទុកថាពីឥឡូវដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ
២០១៥ត្រូវដាក់ចេញគោលមាគ៌ាមួយដើម្បីកសាងទស្សនវិស័យរបស់អាស៊ានដំណាក់
កាលក្រោយឆ្នាំ២០១៥។
អំពីជំហានត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស អាស៊ាន-ចិន រំលឹកខួបលើកទី១០ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរ បណ្ដារដ្ឋមន្ត្រីបាន
អះអាងថាត្រូវខំប្រឹងប្រែងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យ
អាទិភាពចំនួន១១ដែលបានកំណត់ ឯកភាពជាមួយគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើងកំរិត៥សែនលានដុល្លារនាឆ្នាំ២០១៥។ ផ្តោតទៅលើខ្លឹមសារនេះ អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាមលោក Pham Quang Vinh បានឲ្យដឹងថា៖
“បណ្ដារដ្ឋមន្ត្រីអាស៊ានបានអះអាងថាធ្វើយ៉ាងម៉េចបង្កើនថែមទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន។ ទំនាក់ទំនងរវាងភាគីទាំងពីរបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើបណ្ដាវិស័យប៉ុន្តែត្រូវដោះស្រាយការដែលនៅសេស សល់រួម
គ្នាខំប្រឹងប្រែងធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍លើសមុទ្រ
ខាងកើត៕”