សន្និសីទចាត់តាំងរដ្ឋបាលភាគខាងកើតពិភពលោក (EROPA) បានបិទបញ្ចប់
|
សន្និសីទចាត់តាំងរដ្ឋបាលភាគខាងកើតពិភពលោក (EROPA) បានបិទបញ្ចប់ (vietnamplus.vn) |
Vovworld-សន្និសីទចាត់តាំងរដ្ឋបាលភាគខាងកើតពិភពលោក (EROPA)
បានបិទបញ្ចប់នាថ្ងៃទី២៣តុលាបន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការ។ដោយប្រធានបទ
រដ្ឋបាលសាធារណៈនិងគ្រប់គ្រងសាធារណៈក្នុងកាលៈទេសៈសមាហរណកម្ម
ដំបន់និងសកលលោក សន្និសីទបានទាក់ទាញការចូលរួមរបស់អ្នកគ្រប់គ្រងអ្នក
ប្រាជ្ញចំនួន៤០០នាក់មកពីស្ថាប័នមហាវិទ្យាល័យវិទ្យាស្ថានរបស់ប្រទេសជាច្រើន។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាមលោក Tran Anh Tuan ប្រធានគណៈកម្មការ
បញ្ជាសន្និសីទ EROPA បានឲ្យដឹងថា៖
“បណ្ដាបទអន្តរាគមន៍បានប្រមូលផ្ដុំបំភ្លឺលើជ្រុងជ្រោយទ្រឹស្ដីនិងជាក់ស្ដែងជាច្រើន
ជុំវិញប្រធានបទនៃសន្និសីទសំដៅឆ្ពោះទៅកសាងសហគមន៍រួមមួយសាមគ្គីភាព
សកម្មនិងសម្បូររុងរឿង។ បណ្ដាសម័យពិភាគ្សាបានបង្ហាញការយកចិត្តទុកដាក់ការ
ខំប្រឹងប្រែងនិងការប្តេជ្ញារបស់យើងទាំងអស់គ្នាក្នុងការជំរុញដំណើរការសហប្រតិ
បត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីបុព្វហេតុអភិវឌ្ឍន៍ខឿនរដ្ឋបាលកែលំអរការងារ
កម្មាភិបាលក្នុងនិន្ននាការសមាហរណកម្មដំបន់និងសកល៕”