សន្និសីទចតុភាគីស្តីពីអ៊ុយក្រែនវាយតំលៃស្ថានភាពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់
|
សន្និសីទចតុភាគីស្តីពីអ៊ុយក្រែនវាយតំលៃស្ថានភាពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ (Image: VNA) |
(VOVworld) – បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុម Normandy រួមមាន អាល្លឺម៉ង់
បារាំងរុស្ស៊ីនិងអ៊ុយក្រែនបានដំណើរការកិច្ចប្រជុំ នាថ្ងៃទី ៦ វិច្ឆិកានៅទីក្រុង
បែកឡាំង (អាល្លឺម៉ង់) បានគាំទ្រការបោះជំហានដែលទទួលបានក្នុងការ
អនុវត្តបទឈប់បាញ់នៅតំបន់ភាគខាងកើតអ៊ុយក្រែនក្នុងរយៈពេល ១០
សប្តាហ៍កន្លងមក ព្រមទាំង អំពាវនាវឲ្យជំរុញថែមទៀតនូវការខំប្រឹងប្រែង
នយោបាយសំដៅដោះស្រាយវិបតិ្តនៅប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេស
អាល្លឺម៉ង់ លោក Frank Walter Steimeniner បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេស
គ្រប់រូបក៏បានពិភាគ្សាអំពីការ រៀបចំគំរោងច្បាប់ទាក់ទិនដល់ការបោះឆ្នោត
នៅតំបន់ Donbass របស់អ៊ុយក្រែន និងដំណើរកែទម្រង់នៅអ៊ុយក្រែនផងដែរ៕