សន្និសីទជាតិស្តីពីបរិស្ថានលើកទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែសីហា

(VOVWORLD) - នេះក៏ជាព្រឹត្តិការណ៍មួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ២០ នៃការបង្កើត របស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន។

សន្និសីទជាតិស្តីពីបរិស្ថានលើកទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែសីហា - ảnh 1ទិដ្ឋភាពនៃសន្និសិទជាតិស្តីពី បរិស្ថានជាតិលើកទី៤  (រូបថត៖ baotainguyenmoitruong.vn)

សន្និសីទជាតិស្តីពីបរិស្ថាន លើកទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៤ ខែសីហា នៅទីក្រុងហាណូយ។ សន្និសីទនេះមានគោលបំណងបូកសរុបនិងវាយតម្លៃលទ្ធផលដែលសម្រេចបាន និងមេរៀនបទពិសោធន៍ក្នុងកិច្ចគាំពារបរិស្ថាន ដំណាក់កាល ២០១៦ - ២០២២ និងទិសដៅការងារដំណាក់កាល ២០២២ - ២០២៥។ នេះក៏ជាព្រឹត្តិការណ៍មួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ២០ នៃការបង្កើត របស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន។

ក្រៅពីសម័យប្រជុំពេញអង្គ ក្នុងក្របខណ្ឌនៃសន្និសីទនេះ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាមួយដែលផ្តោតលើប្រធានបទចំនួនបួនដូចជា៖ ការអភិរក្សធម្មជាតិ និងជីវចម្រុះឆ្ពោះទៅរកទសវត្សរ៍នៃការស្តារប្រព័ន្ធអេកូឡូស៊ី; ការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់សកម្មភាពវិនិយោគអភិវឌ្ឍន៍; ការគ្រប់គ្រងគុណភាពនៃសមាសធាតុបរិស្ថាន មូលដ្ឋានគ្រឹះ និងគោលបំណងនៃការគ្រប់គ្រងការបំពុល; ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ។ ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ក៏មានការតាំងពិព័រណ៍ស្នាដៃអបអរសាទរខួបលើកទី២០ នៃការបង្កើតក្រសួងធនធានធម្មជាតិ និងបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ