សន្និសីទជាន់ខ្ពស់អង្គការសហប្រតិបត្តិការសៀងហាយ ២០១៨ បើកជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មិថុនា នៅទីក្រុង Qingdao ខេត្ត Sandong ប្រទេសចិន បានប្រារព្ធឡើងពិធីបើកសន្និសីទជាន់ខ្ពស់អង្គការសហប្រតិបត្តិការសៀងហាយ ២០១៨  (SCO) ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋចិន លោក Xi Jinping។ 
សន្និសីទជាន់ខ្ពស់អង្គការសហប្រតិបត្តិការសៀងហាយ ២០១៨ បើកជាផ្លូវការ  - ảnh 1 ប្រធានរដ្ឋចិន លោក Xi Jinping។ (VNA)

នាព្រឹកថ្ងៃទី ១០ មិថុនា នៅទីក្រុង Qingdao ខេត្ត Sandong ប្រទេសចិន បានប្រារព្ធឡើងពិធីបើកសន្និសីទជាន់ខ្ពស់អង្គការសហប្រតិបត្តិការសៀងហាយ ២០១៨  (SCO) ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋចិន លោក Xi Jinping។ អញ្ជើញចូលរួមមានប្រធានាធិបតីរុស្ស៊ី លោក V.Putin នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងបណ្ដាថ្នាក់ដឹកនាំប្រទេសជាសមាជិកនានា។ ថ្លែងមតិនៅពិធីបើក ប្រធានរដ្ឋចិន លោក Xi Jinpingបានវាយតំលៃថា៖ គិតតាំងពីពេលបង្កើតរហូតមកដល់ពេលនេះ SCOមិនត្រឹមតែជាវេទិកាសំខាន់ ដែលតភ្ជាប់បណ្ដាប្រទេសសមាជិក ប៉ុណ្ណោះទេ ថែមទាំង កាន់តែអភិវឌ្ឍន៍តួនាទី និងឥទ្ធិពលក្នុងតំបន់និងលើឆាកអន្តរជាតិ ហើយក្លាយទៅជាកំលាំងសំខាន់មួយ ក្នុងការរក្សាជំរុញសន្តិភាពនិងការអភិវឌ្ឍ ទៀតផង។ ក្រៅពីស្្នាដៃដែលទទួលបាន ក្នុងកាលៈទេសៈស្មុគស្មាញបច្ចុប្បន្ន SCOក៏ប្រឈមមុខនឹងការសាកល្បងជា ច្រើនដែលទាមទាឲ្យបណ្ដាប្រទេសជាសមាជិកត្រូវមានការវាយតំលៃដ៏ត្រឹមត្រូវចំពោះនិន្នាការនៃសម័យកាល។ រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីឥណ្ឌាលោោក Narendra Modi បានវាយតំលៃថា៖ កម្មវិធីរបៀបវារៈរបស់SCOលើកនេះគឺ សម្បូរបែបដោយមានខ្លឹមសារជាច្រើនពីការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មជ្រុលនិយមដល់ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគយច្បាប់សុខាភិបាលកសិកម្ម កិច្ចការពារបរិស្ថាននិងការជំរុញជួបប្រាស្រ័យប្រជាជន។ នារសៀលថ្ងៃដដែល សេចក្តីថ្លែងការណ៍រួមទីក្រុងQingdao ត្រូវបាននាំចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ