សន្និសីទជំនាញ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិកទទួលបានសញ្ញាវិជ្ជមានជាច្រើន
(VOVWORLD) -សន្និសីទតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី “ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ- សកម្មភាពរបស់អ្នកតាក់តែងច្បាប់សំដៅអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព” ដោយរដ្ឋសភាវៀតណាមរួមសហការជាមួយសហភាពអន្តរសភាពិភពលោក (IPU) រៀបចំប្រកបដោយជោគជ័យដោយទទួលបានសញ្ញាវិជ្ជមានជាច្រើន។
តំណាងចូលរួមក្នុងសន្និសីទតំបន់អាស៊ី-ប៉ាស៊ីហ្វិក (រូបថតៈ quochoi.vn) |
នេះជាការ វាយតម្លៃរបស់លោក Nguyen Van Giau ប្រធានគណៈ កម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម នៅក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទដែលបាន ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ឧសភានៅទីក្រុងហូជីមិញ។
លោក Nguyen Van Giau បានសង្កត់ធ្ងន់ថា សន្និសីទជំនាញរបស់ IPU តំបន់ អាស៊ី-ប៉ាស៊ីហ្វិកបានបិទបញ្ចប់ប្រកបដោយជោគជ័យ។សន្និសីទទទួលបានការយក ចិត្តទុកដាក់និងការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា ស្ថាប័នតាក់ តែងច្បាប់របស់បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក រួមទាំងតំណាង២០០នាក់មកពីរដ្ឋ សភានៃប្រទេសទាំង២២ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំណាងអង្គការអន្តរជាតិ អ្នក ជំនាញការក៏ដូចជាអង្គទូតនានាប្រចាំនៅវៀតណាមផងដែរ៕