​សន្និសីទ​ជនវៀតណាមនៅឯបរទេសលើកទី២ត្រូវបានបិទ

 ​សន្និសីទ​ជនវៀតណាមនៅឯបរទេសលើកទី២ត្រូវបានបិទ - ảnh 1
សន្និសីទជនវៀតណាម នៅឯបរទេសលើកទី២ (http://www.vietnamplus.vn)

(VOV)_នារសៀលថ្ងទី ២៨ កញ្ញា ក្រោយរយះពេលពីរថ្ងៃធ្វើការ ​សន្និសីទ​ជន វៀតណាម នៅឯបរទេសលើកទី២ ត្រូវបានបិទ។ ដោយប្រធានបទស្នូលគឺ៖ “ទស្សន
វិស័យ  ដល់ឆ្នាំ ២០២០ -សហគមន៍ជនវៀតណាម នៅឯបរទេស​ធ្វើសមាហរណកម្ម  និងអភិវឌ្ឍន៍ រួមជាមួយប្រទេសជាតិ។” សន្និសីទបានប្រមូលផ្តុំពិភាក្សា អំពីបញ្ហាចំ
នួន៤ ដែលទាក់ទិនដល់ទឹសដៅកសាង សហគមន៍ជនវៀតណាមមួយនៅឯបរទេស
 សាមគ្គីភាព រឹងមាំ ជោគជ័យ សម្របខ្លួនចូលក្នុងសង្គមសាម៉ី ប៉ុន្តែ នៅតែ ថែរក្សារភា
សាវៀតណាម អត្តសញ្ញាណវប្បធម៏ និង​ប្រពៃណីជាតិ ឆ្ពោះទៅការកសាងមាតុប្រ
ទេស។ ថ្លែងមតិបិទសន្និសីទ អនុ​រដ្ឋមន្ត្រី ក្រសួងការបរទេស និងជាប្រធាន គណ កម្មាធិការអំពីជនវៀតណាម នៅឯបរទេស លោក Nguyen Thanh Son បានថ្លែងថា៖ 

“យើងខ្ញុំវាយតំលៃខ្ពស់ គុណូបការ ការរួមវិភាគទាន និងមនោសញ្ជេតនា របស់ប្រជា
ជនលើទូទាំងពិភពលោក ចំពោះវៀតណាម។ ​ខ្ញុំជឿជាក់​ថា៖ ​ជន​រួម​ជាតិវៀតណាម  ចំនួន ៤,៥ លាននាក់ នៅលើទូទាំងពិភពលោក នឹង​សាមគ្គីជាមួយគ្នា ដើម្បីកសាង ប្រទេសវៀតណាម សម្បូររុងរឿង និងខ្លាំង​មាំមួនជាងទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ