សន្និសីទ“ជូបប្រាស្រ័យអាមេរិក២០១៧” អះអាងនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-អាមេរិក
(VOVWORLD) -នាព្រឹកថ្ងៃទី៧មិថុនានៅទីក្រុង ហូជីមិញ ក្រសួងការបរទេសវៀតណាមនិងស្ថានទូត អាមេរិក សម្ព័ន្ធសមាគមអាមេរិកប្រចាំនៅវៀតណាមបានរៀបចំសន្និសីទ “ជួបប្រាស្រ័យ អាមេរិក២០១៧”។
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
(រូបថតៈ TTXVN)
|
តំណាងក្រសួង ស្ថាប័នមួយចំនួននៅវៀតណាម រួមជាមួយសហគ្រាស អាមេរិក ១៥០អង្គភាព បានប្រមូលផ្តុំពិភាក្សាលើបណ្តាបញ្ហាស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មវៀតណាម-អាមេរិក ដំណាក់កាល២០១៧-២០២០ ។ជាពិសេស ក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅអាមេរិកនិងជំនួប សន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump មក បានសរឲ្យឃើញថា សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិ យោគ ជាបណ្តាខ្លឹមសារសំខាន់និងត្រូវបានប្រទេសទាំងពីរ ជម្រុញជាបន្ត។ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានឲ្យដឹង ថា៖
“សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាខ្លឹមសារសំខាន់ពិសេស។ ទន្ទឹមជាមួយគ្នា នោះ ប្រទេសទាំងពីរនៅមានបញ្ហាជាច្រើនត្រូវពិភាក្សា។ប្រការនេះសរឲ្យឃើញទំនាក់ ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកមានការរីកធំធាត់យ៉ាងខ្លាំង។ ភាគីទាំង ពីរបានចែករំលែកផលប្រយោជន៍ជាច្រើននិងផ្តល់អាទិភាពសម្រាប់ជម្រុញទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ បង្កើតការងារធ្វើ កាត់បន្ថយឱនភាពពាណិជ្ជកម្មដើម្បីភាគី ទាំងពីរទទួលបានផលប្រយោជន៍ដូចគ្នា”។
នៅក្នុងសន្និសីទនេះ ភាគីទាំងពីរសុទ្ធតែមានបំណងចង់ឲ្យអាមេរិកនឹងក្លាយទៅជាប្រទេស វិនិយោគជួរមុខនៅវៀតណាម នាំប្រាក់ពាណិជ្ជកម្មទ្វេភាគីឲ្យហួសពីកម្រិត៤៧ពាន់លាន ដុល្លារអាមេរិកនាបច្ចុប្បន្ន។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ លេខាគណៈកម្មាធិការបក្សទីក្រុងហូជិមិញ លោក Nguyen Thien Nhan បានអះអាងថា នេះជាពេលវេលាសមស្របសម្រាប់ សហ គ្រាសអាមេរិកមកធ្វើការស្រាវជ្រាវនិងស្វែងរកឱកាសវិនិយោគនៅវៀតណាម៕