សន្និសីទដំបន់អាស៊ី-ប៉ាស៊ីហ្វិកស្ដីពីរក្សាសន្តិភាពនឹងប្រព្រឹត្តទៅនៅឥណ្ឌូនេស៊ី
|
សន្និសីទដំបន់អាស៊ី-ប៉ាស៊ីហ្វិកស្ដីពីរក្សាសន្តិភាពនឹងប្រព្រឹត្តទៅនៅឥណ្ឌូនេស៊ី (UN.ORG) |
Vovworld-តាមសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ី
ថានាថ្ងៃទី២៧និង២៨កក្កដាខាងមុខសន្និសីទដំបន់អាស៊ី-ប៉ាស៊ីហ្វិកស្ដីពីរក្សា
សន្តិភាពនឹងបានរៀបចំនៅរដ្ឋធានី Jakarta។ ព្រឹត្តិការណ៍នេះជាផ្នែកមួយក្នុងបណ្ដា
កិច្ចប្រជុំទាក់ទិនដល់ការរក្សាសន្តិភាពនៅដំបន់ផ្សេងៗដូចជាទ្វីបអឺរ៉ុប ទ្វីបអាមេរិក
និងទ្វីបអាហ្វ្រីក។ មន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន៣០ក្នុងនោះមានសមាជិក
អចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥នឹងចូលរួម។ ដោយ
ប្រធានបទ បង្កើនលទ្ធភាពទប់ទល់និងឆ្លើយតបនៃសកម្មភាពរក្សាសន្តិភាពអង្គការ
សហប្រជាជាតិ កិច្ចប្រជុំគ្រោងនឹងចលនាបង្កើនការជួយឧបត្ថម្ភនិងរួមចំណែកនៃ
កងទ័ពពីបណ្ដាប្រទេសក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិកសំរាប់បេសកកម្មរក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិ៕