សន្និសីទតំណាងកសិករធ្វើផលិតអាជីវកម្មពូកែលើកទី៤
|
ប្រធានរដ្ឋសភា Nguyen Sinh Hung និងឧបនាយករដ្ខមន្រ្តី
Vu Van Nịnh ថតរូបអនុស្សាវរីយ៌ជាមួយតំណាងចូលរួមសន្នសីទ
(រូបថតៈ chinhphu.vn) |
(VOVworld)-សន្នសិទតំណាងកសិករធ្វើផលិតអាជីវកម្មពូកែទូទាំងប្រទេសលើក
ទី៤ បានបើកនាព្រឹកថ្ងៃទី ១៨ឧសភានៅទីក្រុងហាណូយ ដោយមានការចូលរួម របស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងកសិករឆ្នើមចំនួន ៣០០ នាក់តំណាងឲ្យកសិករធ្វើផលិតអាជីវកម្មពូកែជាង៤លាននាក់របស់ វៀតណាម។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖
"បណ្តាសមាជិកជាតំណាងឲ្យកសិកររាប់លាននាក់ ធ្វើអាជីវកម្មរកស៊ីពូកែ ជំនះពុះពារលើការលំបាក កសាងជីវភាពរស់នៅធូរធាគ្រាន់បើ សុភមង្គល ហើយ ក៏ជាតំណាងឲ្យស្មារតីសុឆន្ទៈ របស់កសិករវៀតណាម។ កម្លាំងបដិវត្តិក្នុងប្រវត្តិ សាស្រ្តប្រទេសជាតិក៏ពីប្រជាកសិករវៀតណាមផងដែរ"។
តាមប្រធានរដ្ឋសភា Nguyen Sinh Hung ថា សមាគមកសិករវៀតណាម
ត្រូវបន្តការដឹកនាំ បណ្តាចលនាកសិករ ដើម្បីឲ្យចលនាពង្រីកប្រសិទ្ធភាព ពីមួយ
ថ្ងៃទៅមួយថ្ងៃ៕