សន្និសីទតុមូលជាន់ខ្ពស់លើកទី១២បានបើកនៅប្រទេសឡាវ

សន្និសីទតុមូលជាន់ខ្ពស់លើកទី១២បានបើកនៅប្រទេសឡាវ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ


(VOVworld)- សន្និសីទតុមូលជាន់ខ្ពស់លើកទី១២ដោយប្រធានបទ “បង្កើនកិច្ច សហប្រតិបត្តិការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមជាតិលើកទី៨ នាំប្រទេសជាតិរួចផុតពីស្ថានភាពអភិវឌ្ឍន៍ អន់ខ្សោយនាឆ្នាំ
២០២០” បានបើកនាព្រឹកថ្ងៃទី២៧វិច្ឆិកានៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ ចូលរួម
នៅសន្និសីទនេះ មាននាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong តំណាង
អង្គការនានារួមជាមួយតំណាងឡាវជាង៣០០នាក់។ គណៈប្រតិភូវៀត ណាមដឹក
នាំដោយ លោក Nguyen Manh Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ។

        ថ្លែងមតិនៅពិធីបើក នាយករដ្ឋមន្ត្រី Thongsing Thammavong បានឲ្យដឹង ថា ឡាវបានខំប្រឹងប្រែងក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជន បង្កើត បុព្
វបទនាំប្រទេសជាតិអភិវឌ្ឍន៍តាមទិសចីរភាព។​បន្ទាប់ពីពីធីបើក សេចក្តីថ្លៃងការណ៍
ក្រុងវៀងច័ន្ទ ស្តីពីដៃគូដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយប្រសិទ្ធិភាពក៏បាន
ចុះហត្ថលេខាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ