សន្និសីទត្រៀមសម្រាប់ COP21ទទួលបានការបោះជំហានជាច្រើន
|
សន្និសីទត្រៀមសម្រាប់ COP21ទទួលបានការបោះជំហានជាច្រើន
(រូបថតៈ vietnam+) |
(VOVworld)-សន្និសីទពិគ្រោះយោបល់មិនផ្លូវការថ្នាក់រដ្ឋមន្ត្រី ឬហៅថា សន្និ សីទត្រៀមសម្រាប់សន្និសីទអ.ស.បស្តីអំពីបំរ៉ែបំរួលអាកាសធាតុ (COP21) ទើបនឹងបានប្រព្រឹត្តទៅនៅក្រុងប៉ារីស(បារាំង)ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១វិច្ឆិកា។ ថ្លែងមតិនៅសន្និសីទកាសែតមួយនាថ្ងៃទី១១វិច្ឆិកា រដ្ឋមន្ត្រីការបរទេសបារាំង
Laurent Pabius ប្រធានសន្និសីទ COP21 បានឲ្យដឹងថា សន្និសីទត្រៀមនេះ ទទួលបានការបោះជំហានសំខាន់ៗជាច្រើន ប៉ុន្តែនៅសល់កិច្ចការជាច្រើន
ទៀតត្រូវធ្វើ ដើម្បីអាចឈានទៅដល់កិច្ចព្រមព្រៀងមានចរិតលក្ខណៈទូទៅ
នាខែ ធ្នូខាងមុខនៅប្រទេសបារាំង។ ថ្នាក់ដឹកនាំរូបនេះក៏បានទទួលស្គាល់នូវការប្តេជ្ញារបស់តំណាងនានាសំដៅឆ្ពោះទៅការចុះហត្ថលេខាលើឯកសារគតិ
យុត្តិមួយជំនួសឲ្យ ពិធីសារក្រុង Kyoto ដើម្បីទប់ទល់នឹងបាតុភូតបំរ៉ែបំរួលអា កាសធាតុលើសកលលោកទាំងមូល។
ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅសន្និសីទនេះ ធនាគារពិភពលោក (WB) និងអង្គការឧតុនិយមពិភពលោក(WMO) ក៏បានប្រកាសនូវការគំរាមកំហែង
យ៉ាង ធ្ងន់ធ្ងរទៅលើមនុស្សដោយការជះឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុផង
ដែរ៕