សន្និសីទថ្នាក់មន្ត្រីជានខ្ពស់នៃប្រទេសចំនួន ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់នៃប្រទេសចំនួន ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពលករ។
សន្និសីទថ្នាក់មន្ត្រីជានខ្ពស់នៃប្រទេសចំនួន ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម - ảnh 1សន្និសីទថ្នាក់មន្ត្រីជានខ្ពស់នៃប្រទេសចំនួន ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម 

នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់នៃប្រទេសចំនួន ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពលករ។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមវៀតណាម លោក Doan Mau Diep បានឲ្យដឹងថា៖ នារយៈពេលកន្លងទៅ កិច្ចសហប្រតិបត្តិការបើកទួលាយរវាងប្រទេសទាំង ៥ ទទួលបានគោលដៅស្ដីពីការគ្រប់គ្រងពលកម្ម។ ព្រមទាំងលើកកំពស់តួនាទីនៃតំបន់ដោយមានឋានៈជាបណ្ដាសមាជិកសករ និងមានការទទួលខុសត្រូវនៃដំបូលរួមអាស៊ាន និងសហគមន៍អន្តរជាតិ។

”ក្នុងស្ថានភាពពលករ ចំណាកស្រុករវាងបណ្ដាប្រទេសមាន និន្នាការកើនឡើង ហើយបញ្ហាធានាសន្តិសុខសង្គម និងបង្កើតឱកាសជូនពលករមានចំណេះដឹង ជំនាញចំបាច់ក្នុងពេលបំពេញការងារសំដៅជួយឧបត្ថម្ភពលករមានការងារធ្វើស្ថិរភាព មានចំណូលល្អជាបញ្ហាអាទិភាពនៃបណ្ដាប្រទេស។ ផ្ដើមចេញពីអាទិភាពទាំងនេះ ប្រធានបទដែលត្រូវបានវៀតណាមជ្រើសរើសសម្រាប់ សន្និសីទថ្នាក់មន្ត្រីជានខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពលកម្មរវាងប្រទេសទាំង៥ ក្នុងឆ្នាំនេះ កឺ ជំរុញការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងការងាធ្វើប្រកបដោយនិរន្តរភាពសម្រាប់ពលករចំណាកស្រុក”

ចាប់ពីឆ្នាំ ២០១៥ សំដៅគ្រប់គ្រងពលករចំណាកស្រុក ជាពិសេសគឺ ពលករចំណាកស្រុកឆ្លងព្រំដែនរវាងបណ្ដាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃនោះ រដ្ឋាភិបាលថៃមានការផ្ដើមគំនិតរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រី និង សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ស្ដីពីពលកម្មនៃប្រទេសទាំង ៥ លើកដំបូងនាខែកញ្ញា ឆ្នាំ ២០១៥ ដោយប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលករស្ដីពីការចំណាកស្រុក បង្កើតការងារធ្វើរវាងបណ្ដាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ