សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស EU ស្ដីពីបម្រែបម្រួលនៅមជ្ឈិមបូព៌ា ស៊ីរី និងអ៊ីរ៉ង់
(VOVWORLD) -នាថ្ងៃទី ៣១ សីហា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) បានបិទបញ្ចប់នៅរដ្ឋធានី Vienna ប្រទេសអូទ្រីស។
រដ្ឋមន្រ្តីការបរទេសអូទ្រីសលោកស្រី Karin Kneissl និងលោកស្រី Federica Mogheriniតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់ EU |
នាថ្ងៃទី ៣១ សីហា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) បានបិទបញ្ចប់នៅរដ្ឋធានី Vienna ប្រទេសអូទ្រីស។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត ជាមួយរដ្ឋមន្រ្តីការបរទេសអូទ្រីសលោកស្រី Karin Kneissl នោះ លោកស្រី Federica Mogheriniតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់ EU បានឲ្យដឹងថា៖ បណ្ដា រដ្ឋមន្រ្តីបានសង្កត់ធ្ងន់សារជាថ្មីអំពីទស្សនៈរបស់ EU ស្ដីអំពីសារៈសំខាន់នៃដំណោះស្រាយរដ្ឋពីរ គឺជាវិធានការតែមួយគត់ ដែលអាចជួយដោះស្រាយ ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។សហភាពអឺរ៉ុបបានបញ្ជាក់ថា នឹងផ្ដោតទៅលើការជួយឧបត្ថម្ភក្នុងការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិនិងប្រទេស
អេហ្ស៊ីបនៅតំបន់ហ្គាហ្សា។ ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ បណ្ដារដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបក៏បានពិភាក្សាអំពីការប្រតិបត្តិរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ សហភាពអឺរ៉ុបបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ JCPOA ។ សន្និសីទនេះក៏របានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួម នៃទ្វីបអឺរ៉ុបក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែង ចែករំលែកការទទួលខុសត្រូវក្នុងការគ្រប់គ្រងជនអន្តោប្រវេសណ៍ ក៏ដូចជាសកម្មភាពស្វែងរក និងជួយសង្គ្រោះផងដែរ៕