សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៩បានបើកនៅម៉ាឡេស៊ី
|
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung |
(VOV)_សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៩ (AFMM-19) ត្រូវបានប្រា
រព្វឡើង នាព្រឹកថ្ងៃទី២១ មិនា នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី។ ចូលរួមសន្និសីទ
លើកនេះមានបណ្ដាគណៈប្រតិភូ មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និង
លេខាធិការដ្ឋានអាស៊ាន។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung ។ តាមរបៀបវារះ បណ្ដារដ្ឋមន្ត្រីនឹងប្រមូលផ្តុំពិភាក្សាអំពី
ការជំរុញដំណើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC) នាចុងឆ្នាំ ២០១៥នេះ
និងវាយតំលៃឡើងវិញអំពីដំណើរធ្វើសមាហរណកម្មហិរញ្ញវត្ថុនិងឥណទានរបស់
អាស៊ាន។ ទន្ទឹមនឹងនោះ បណ្ដារដ្ឋមន្ត្រីក៏ពិភាក្សាអំពីបណ្ដាវិស័យសហប្រតិបត្តិការ
សំខាន់ៗទៀត ដូចជា បង្កើនការឃ្លាំមើលក្នុងតំបន់ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ គយ
ពន្ធ ធានារ៉ាប់រងនិងហិរញ្ញវត្ថុ៕