សន្និសីទថា្នក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីថាមពលថ្មីនិងថាមពលកកើតឡើងវិញ

(VOVworld) – នាថ្ងៃទី ៧ វិចិ្ឆកា សន្និសីទថា្នក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីថាមពលថ្មី
និងថាមពលកកើតឡើងវិញបានប្រព្រឹត្តទៅ នៅរដ្ឋធានី ណូដែល្លី របស់  ឥណ្ឌា។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង ឧស្សាហពាណិជ្ជកម្ម
វៀតណាម លោក Tran Quoc Khanh ចូលរួមសន្និសីទនេះ ។ ថ្លែងមតិក្នុងពិធីបើក
សន្និសីទ រដ្ឋមន្ត្រីក្រសួងថាមពលថ្មីនិងថាមពលកកើត ឡើងវិញ ឥណ្ឌា លោក
Farooq Abdullah បានសង្កត់ធ្ងន់ថា៖ ឥណ្ឌានិងបណ្ដាប្រទេសជាសមាជិកអាស៊ាន
ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផលិតម្មថាមពលកកើតឡើងវិញសំដៅ
កាត់បន្ថយការភាពចំណុះទៅលើប្រភពថាមពលចាស់។ បណ្ដាតំណាងចូលរួម
សន្និសីទឯកភាពថា៖ នឹងបង្កើន ការសន្ទនា ការចែករំលែកបច្ចេកវិជ្ជារវាងបណ្ដា
ស្ថាប័នក៏ដូចជារវាងអង្គការឧស្សាហកម្មនានានៃបណ្ដាប្រទេសអាស៊ានិងឥណ្ឌា
ឲ្យខ្លាំងក្លាថែមទៀត៕

សន្និសីទថា្នក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីថាមពលថ្មីនិងថាមពលកកើតឡើងវិញ - ảnh 1
រដ្ឋមន្ត្រីក្រសួងថាមពលថ្មីនិងថាមពលកកើត ឡើងវិញ ឥណ្ឌា លោក Farooq Abdullah (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ