សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសស្ដីពីគោលគំនិតទន្លេមេគង្គក្រោមលើកទី ១០
(VOVWORLD) -នាល្ងាចថ្ងៃទី ៦ សីហា សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសស្ដីពីគោលគំនិតទន្លេមេគង្គក្រោម (LMI) លើកទី ១០ ត្រូវបានរៀបចំឡើងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេស៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម អាមេរិក និងអគ្គលេខាធិការអាស៊ាន។
សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសស្ដីពីគោលគំនិតទន្លេមេគង្គក្រោមលើកទី ១០ |
នាល្ងាចថ្ងៃទី ៦ សីហា សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសស្ដីពីគោលគំនិតទន្លេមេគង្គក្រោម (LMI) លើកទី ១០ ត្រូវបានរៀបចំឡើងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេស៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម អាមេរិក និងអគ្គលេខាធិការអាស៊ាន។ បណ្ដរដ្ឋមន្ត្រីបានសន្យាជំរុញកិច្ចសហប្រតិបត្តិការគោលគំនិត ទន្លេមេគង្គក្រោម សំដៅជួយឧបត្ថម្ភសម្រាប់បណ្ដាប្រទេសមេគង្គធ្វើសមាហរណកម្មសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ បណ្ដារដ្ឋមន្ត្រីក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើសសរទ្រូងអាទិភាពចំនួន ៦( រួមមាន ការតភ្ជាប់ បរិស្ថាននិងទឹក ការអប់រំ សុខាភិបាល សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងកសិកម្ម) ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវផែនការ សកម្មភាពដំណាក់កាល ២០១៦ - ២០១៨។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានលើកសំណើរស្ដីពីគោលគំនិត ទិន្នន័យប្រភពទឹកមេគង្គសំដៅជួយឧបត្ថម្ភបណ្ដាប្រទេសមេគង្គក្នុងការប្រមូល ចែករំលែកព័ត៌មាន បម្រើការគ្រប់គ្រងប្រភពទឹកទន្លេប្រកបដោយនិរន្តរភាព។ គោលគំនិតនេះត្រូវបានបណ្ដាប្រទេសមេគង្គឯកភាពដំណើរការ។ បញ្ចប់សន្និសីទនៃ បណ្ដារដ្ឋមន្ត្រីបានអនុម័តលើ សេចក្តីថ្លែងការណ៍រួមនៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសស្ដីពីគោលគំនិតទន្លេមេគង្គក្រោម(LMI) លើកទី ១០ និងឯកភាពគ្នារៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសស្ដីពីគោលគំនិតទន្លេមេគង្គក្រោមលើកទី ១១ នៅសិង្ហបុរី នាឆ្នាំ ២០១៨។
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ ដែលកិច្ចសហប្រតិបត្តិការគោលគំនិតមេគង្គក្រោមបានអះអាងថាវៀតណាមបន្តរួមជាមួយបណ្ដាប្រទេសមេគង្គ និងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតំបន់មេគង្គ។ លោក Pham Binh Minh បានឲ្យដឹងថាគោលគំនិតមេគង្គក្រោមអាចជួយឧបត្ថម្ភបណ្ដាប្រទេសមេគង្គបន្សាំ និងក្ដាប់ជាប់ឱកាសអភិវឌ្ឍន៍ថ្មីក្នុងស្ថានភាពតំបន់អាស៊ី - ប៉ាស៊ីហ្វិគមានបម្រែបម្រួលយ៉ាងឆាប់រហ័ស៕