សន្និសីទទីក្រុង Davos ឆ្នាំ ២០២៤៖ ប្រទេសស្វីសរឹតបន្តឹងសន្តិសុខ
(VOVWORLD) - កងទ័ពស្វីសបានដាក់ពង្រាយអង្គភាពនានារបស់ខ្លួន ដើម្បីបង្កើនសន្តិសុខនៅជុំវិញទីក្រុង Davos ជាកន្លែងដែលសន្និសីទប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៩ខែមករា។
តាមនោះ ប្រទេសស្វីសបានដាក់ពង្រាយទាហានចំនួន ៥០០០នាក់ ដើម្បីបំពេញបេសកកម្មក្នុងអំឡុងពេលសន្និសីទ WEF។ ក្រៅពីការពង្រឹងសន្តិសុខសម្រាប់ទីក្រុង Davos អង្គភាពនានាក៏ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ជុំវិញ ដើម្បីចូលរួមការពារដែនអាកាស ភស្តុភារ និងការបញ្ជា។
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ២០២៤ បានប្រព្រឹត្តទៅនៅទីក្រុង Davos ប្រទេសស្វីស ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា។ រូបថត៖ រ៉យទ័រ |
កងទ័ពអាកាសស្វីសកំពុងរៀបចំជើងហោះហើរឃ្លាំមើលនៅក្នុងនិងជុំវិញទីក្រុង Davos ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូនៅក្នុងប្រទេសអូទ្រីស និងអ៊ីតាលី ដើម្បីធានាថា ដែនអាកាសមិនត្រូវបានរំលោភបំពាន។ ការរឹតបន្តឹងដែនអាកាសនៅក្នុងនិងជុំវិញទីក្រុង Davos ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១២ ខែមករា ហើយនឹងអូសបន្លាយរហូតដល់ថ្ងៃទី ២០ ខែមករា៕