សន្និសីទទូទាំងប្រទេសស្តីពីវិស័យទេសចរណ៍នឹងបានរៀបចំឡើងនៅខេត្ត Quang Nam

(VOVWORLD) - កិច្ចប្រជុំនេះគ្រោងនឹងមានតំណាងចូលរួមចំនួន ៣៥០ នាក់កន្លែងតាំងបង្ហាញចំនួន១២កន្លែង ក្នុងនោះមានកន្លែងតាំងបង្ហាញរបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ គឺក្រុមហ៊ុន Vietnam Airlines, ក្រុមហ៊ុន Vietjet, ក្រុមហ៊ុន Jestar និងក្រុមហ៊ុន Bamboo Airway។  
សន្និសីទទូទាំងប្រទេសស្តីពីវិស័យទេសចរណ៍នឹងបានរៀបចំឡើងនៅខេត្ត Quang Nam - ảnh 1 (រូបថត៖ baochinhphu)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបបានឯកភាពជាមួយនឹង សំណររបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍និងគណៈកម្មាធិការប្រជា ជនខេត្ត Quang Nam អំពីការរៀប ចំសន្និសីទទូទាំងប្រទេស ស្តីពីវិស័យទេសចរណ៍ និងកម្មវិធីតភ្ជាប់ការអភិវឌ្ឍទេសចរណ៍រវាងទីក្រុងហាណូយ ទីក្រុងហូជីមិញ ជាមួយតំបន់សេដ្ឋកិច្ចសំខាន់ៗនៃភាគកណ្តាល។  កិច្ចប្រជុំនេះគ្រោងនឹងមានតំណាងចូលរួមចំនួន ៣៥០ នាក់កន្លែងតាំងបង្ហាញចំនួន១២កន្លែង ក្នុងនោះមានកន្លែងតាំងបង្ហាញរបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ គឺក្រុមហ៊ុន Vietnam Airlines, ក្រុមហ៊ុន Vietjet, ក្រុមហ៊ុន Jestar និងក្រុមហ៊ុន Bamboo Airway។  នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យធំធេងសម្រាប់ខេត្ត Quang Nam និងបណ្តាខេត្តភាគកណ្តាល ក្រោយរយៈពេលជិត១ឆ្នាំ ដែលត្រូវបានបញ្ឈប់ដោយសារការរីករាលដាលនៃកូវីដ ១៩។ ជាមួយគ្នានោះ ព្រឹត្តិការណ៍នេះក៏ជាការអនុវត្តសេចក្តីណែនាំរបស់រដ្ឋាភិបាល ស្តីពីការអនុវត្តគោលដៅពីរទន្ទឹមគ្នា គឺទប់ស្កាត់ជំងឺរាតត្បាតផង និងដឹកនាំសេដ្ឋកិច្ចឆ្ពោះទៅរកភាពប្រសើរឡើងវិញផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ