សន្និសីទទូទាំងប្រទេសអំពីការស្រាវជ្រាវ និងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃ សន្និបាតមជ្ឈិមលើកទី៨ នីតិកាលទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែធ្នូ ការិយាល័យនយោបាយ និងគណៈលេខាបានរៀបចំ សន្និសីទទូទាំងប្រទេសអំពីការស្រាវជ្រាវ សិក្សា និងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្ត នៃសន្និបាតលើកទី៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ទី១៣។ 
សន្និសីទនេះត្រូវបានរៀបចំឡើងជាទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធអនឡាញ ផង។ ថ្នាក់ដឹកនាំ កម្មាភិបាល និងបក្ខជនជាង ១,៤ លាននាក់បានចូលរួមស្រាវជ្រាវ សិក្សា និងជ្រួតជ្រាបនូវសេចក្ដីសម្រេចចិត្ត។
សន្និសីទទូទាំងប្រទេសអំពីការស្រាវជ្រាវ និងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃ សន្និបាតមជ្ឈិមលើកទី៨ នីតិកាលទី១៣ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញថ្លែងមតិនៅសន្និសីទ។ (រូបថត៖ VOV)
នៅក្នុងសន្និសីទនេះ និយាយអំពីសេចក្តីសម្រេចចិត្តលេខ ៤៣ ស្តីពី “ការបន្ត ពង្រីកប្រពៃណី កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល កសាងប្រទេសជាតិ ប្រកបដោយភាពសម្បូររុងរឿង និងសុភមង្គល” នោះ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនកាន់តែត្រូវបានគោរព និងអនុវត្តន៍ជាក់ស្តែង ជាពិសេស ប្រជាធិបតេយ្យផ្ទាល់ និងប្រជាធិបតេយ្យមូលដ្ឋាន។ ប្រជាជនបានចូលរួម និងសម្រេចលើគោលនយោបាយទាក់ទងនឹងជីវភាព ក៏ដូចជា បញ្ហាដ៏ធំនិងសំខាន់របស់ប្រទេសជាតិផងដែរ។ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា៖
“ប្រជាជនម្នាក់ៗមានគំនិតខុសៗគ្នា សូម្បីតែស្នេហាជាតិតាមវិធីរៀងៗខ្លួន ប៉ុន្តែ ចំណុចរួមតែមួយគត់ ដើម្បីប្រមូលផ្ដុំប្រជាជនវៀតណាមស្នេហាជាតិទាំងអស់ គឺយក គោលដៅកសាងប្រទេសវៀតណាមឲ្យកាន់តែរីកចម្រើន ក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ធ្វើជាចំណុចស្រដៀងគ្នា។ គោលមាគ៌ា មូលដ្ឋាន គោលដៅអភិវឌ្ឍន៍គឺត្រូវតែឯកភាពគ្នា ដោយយកគោលដៅកសាងប្រទេស ជាតិ ប្រកបដោយភាពសម្បូររុងរឿង និងសុភមង្គល ក្លាយជាប្រទេសអភិវឌ្ឍន៍ ដែល មានប្រាក់ចំណូលខ្ពស់ ធ្វើជាគោលដៅដើម្បីប្រមូលផ្តុំ”។
សន្និសីទទូទាំងប្រទេសអំពីការស្រាវជ្រាវ និងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃ សន្និបាតមជ្ឈិមលើកទី៨ នីតិកាលទី១៣ - ảnh 2គណៈប្រតិភូចូលរួមសន្និសីទនៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា។ (រូបថត៖ VOV)
ក្នុងពេលជាមួយគ្នានោះ ទាក់ទងនឹងសេចក្ដីសម្រេចចិត្តលេខ ៤២ ស្ដីពី “ការបន្ត ផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាពគោលនយោបាយសង្គម បំពេញតម្រូវការកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មី” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា ទស្សនៈនៃការចេញផ្សាយសេចក្ដីសម្រេចចិត្តនោះ គឺដើម្បីការថែទាំមនុស្ស យកមនុស្សជាមជ្ឈភាព ជាគោលដៅ ជាកម្លាំងចលករ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ