សន្និសីទនគរបាលទូទាំងប្រទេសលើកទី ៦៩ បានបញ្ចប់ប្រកបដោយជោគជ័យ

សន្និសីទនគរបាលទូទាំងប្រទេសលើកទី ៦៩ បានបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang
 (Image: nguyenphutrong.net)

(VOVworld) – នារសៀលថ្ងៃទី ១៩ ធ្នូ សន្និសីទនគរបាលទូទាំងប្រទេសលើកទី
៦៩ បានបញ្ចប់ប្រកបដោយជោគជ័យ។ សមាជិកការិយាល័យនយោបាយនិងជា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang បាន
អះអាងថា៖ ដោយមានស្មារតីការទទួលខុសត្រូវខ្ពស់ សន្និសីទបានសម្រេច ដ៏ល្អបណ្ដាខ្លឹមសារនៃកម្មវិធីដែលត្រូវបានដាក់ចេញ។ តំណាងគ្រប់រូបបានផ្តល់
មតិចូលរួមក្នុងរបាយការណ៍របស់សន្និសីទ ព្រមទាំង វាយតំលៃដ៏ស្មោះត្រង់ គុណសម្បត្តិភាពអន់ខ្សោយ បណ្ដាផែនការនិងភារកិច្ចការងារក្នុងឆ្នាំ ២០១៤។
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងនគរបាល Tran Dai Quang បានអះអាងថា៖
ក្នុងឆ្នាំ ២០១៤ កំលាំងនគរបាលបានជ្រួតជ្រាបនឹងអនុវត្តរាល់ការបញ្ជាណែនាំ
របស់បក្សរដ្ឋជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ២៨ នៃគណៈកម្មាធិការមជ្ឈឹម
ស្តីពីយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាពថ្មី។ ក្រសួងនគរបាលនឹងពិគ្រោះ
យោបល់ជាមួយបក្សរដ្ឋអំពីរាល់ការផ្តួចផ្តើមគំនិតវិធានការម្ចាស់ការសំដៅទប់
ស្កាត់និងបំផ្លាញឧបាយកលអស្ថិរភាពនយោបាយសង្គមទាំងអស់នៃអនុភាព
អមិត្ត រក្សាសន្តិសុខជាតិសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ