សន្និសីទនិងពិព័រណ៍ឌីជីថលពិភពលោកនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាខែកញ្ញាឆ្នាំ ២០២០

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមសហការជាមួយសហភាពទូរគមនា គមន៍អន្តរជាតិ (ITU) បានរៀបចំសិក្ខាសាលាឯកទេសស្តីពីខ្លឹមសារ សំខាន់ៗនៃសន្និសីទនិងពិព័រណ៍ពិភពលោកឌីជីថលឆ្នាំ ២០២០ (ITU Digital World 2020 ឬហៅកាត់ថា DW20) ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៦ ដល់៩ ខែកញ្ញាឆ្នាំ ២០២០។
សន្និសីទនិងពិព័រណ៍ឌីជីថលពិភពលោកនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាខែកញ្ញាឆ្នាំ ២០២០ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)

ព្រឹត្តិការណ៍ DW20 មានការចូលរួមពីតំណាងរាប់ពាន់នាក់មកពីសហគ្រាសទូរគមនាគមន៍  បច្ចេកវិទ្យាព័ត៌មាន និងស្ថាប័នគ្រប់គ្រងរដ្ឋមកពីប្រទេសជាង ១០០ នៅលើពិភពលោកផងដែរ។ នេះជាលើកដំបូងដែលវៀតណាមធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំធំបំផុតលើពិភពលោកលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សារព័ត៌មាន។ ដោយមានប្រធានបទ“រួមគ្នាកសាងពិភពឌីជីថល”  DW20 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលគូសសញ្ញាអំពីការផ្លាស់ប្តូរឌីជីថល ដែលជានិន្នាការជាសកលដោយមានខ្លឹមសារពីរដ្ឋាភិបាលឌីជីថល ដល់សង្គមឌីជីថល ធុរជនឌីជីថល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលផងដែរ។ ម្យ៉ាងវិញទៀត DW20 ក៏ជាឱកាសសម្រាប់វៀតណាមក្នុងការអះអាងតួនាទីមជ្ឈភាពលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ