សន្និសីទបូកសរុបការងារឆ្នាំ ២០១៩ និងអនុវត្តភារកិច្ចឆ្នាំ ២០២០ របស់សម្ព័ន្ធក្រុមហ៊ុនធ្យូងនិងរ៉ែវៀតណាម

(VOVWORLD) - ថ្លែងមិតបញ្ជាណែនាំក្នុងសន្និសីទកាលពីថ្ងៃទី១០ ខែមករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុនធ្យូង និងរ៉ែវៀតណាម ដែលសម្រេចបានលើសពីគោលដៅនៃសន្ទស្សន៍ដែលបានដាក់ចេញ និងសម្រេច បានខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២ មក ស្តីពីសន្ទទស្សន៍នៃប្រាក់ចំណូលខាងអាជីវកម្ម បរិមាណផល និងប្រាក់ចំណូលនិយោជិកជាដើម។  
សន្និសីទបូកសរុបការងារឆ្នាំ ២០១៩ និងអនុវត្តភារកិច្ចឆ្នាំ ២០២០ របស់សម្ព័ន្ធក្រុមហ៊ុនធ្យូងនិងរ៉ែវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTrinh Dinh Dung អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VGP)

នាឆ្នាំ ២០១៩ ក្នុងវិស័យផលិតធ្យូង សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងនិងរ៉ែវៀតណាមបានផលិតធ្យូងឆៅចំនួន ៤០,៥ លានតោន និងការលក់ចេញសម្រេចបាន ៤៤ លានតោន។ ឆ្នាំ ២០២០ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងនិងរ៉ែវៀតណាមអនុវត្តឲ្យបានប្រសិទ្ធភាពនូវសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន។ លោកបានមានប្រសាសន៍ថា៖

«វៀតណាមកំពុងស្ថិតក្នុងសម័យឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ ហេតុដូច្នេះវាទាមទារឱ្យយើងត្រូវអភិវឌ្ឍន៍វិស័យថាមពល ដើម្បីធានាសន្តិសុខថាមពលជាតិ និងធានាថាមពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ ដែលក្នុងនោះ អគ្គិសនីគឺជាតម្រូវការដែលមិនអាចខ្វះបានឡើយ។ ម្យ៉ាងវិញទៀត វិស័យធ្យូងរួមចំណែកយ៉ាងសំខាន់ៗ ទាំងក្នុងការផលិតអគ្គិសនីដោយផ្ទាល់ផង ទាំងធានាបាននូវធនធានធ្យូងក្នុងផលិតអគ្គិសនីផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ