សន្និសីទបូកសរុបថ្នាក់រដ្ឋការងារស្វែងរកប្រមូលផ្តុំឥដ្ឋិធាតុយុទ្ធជនពលីជីវិតនៅឡាវនិងកម្ពុជា

         (VOV)_នាព្រឹកថ្ងៃទី ១៦ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Thien Nhan បានធ្វើអធិបតីសន្និសីទ ​បូកសរុបថ្នាក់រដ្ឋ ការងារស្វែងរក ប្រមូលផ្តុំឥដ្ឋិធាតុយុទ្ធជនពលី  
នៅឡាវនិងកម្ពុជា។ ចូលរួមសន្និសីទលើកនេះ មានរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung
Quang Thanh ​ ឧបនាយករដ្ឋមន្រ្តីប្រចាំការកម្ពុជា ម៉ែន សំអន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ Chan
Xa Mon Chan Nha Lat តំណាងបណ្ដាស្ថាប័នស្វែងរក ប្រមូលផ្តុំឥដ្ឋិធាតុយុទ្ធជនពលី នៃកងទ័ព និងតំបន់ នានា ដែលមានខ្សែរព្រំដែនជាមួយឡាវ និងកម្ពុជា។

          ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ 

          “ សន្និសីទលើកនេះគឺជាឱកាស ដើម្បីវាយតំលៃយ៉ាងគ្រប់គ្រាន់​ លើ​គ្រប់វិស័យ ការងារ ដឹកនាំ បញ្ជា
ណែនាំ  និងរៀបចំការអនុវត្ត រាល់កិច្ចព្រមព្រៀង និង ផែនការដែលបានចុះហត្ថលេខាទ្វេភាគី  រវាងរដ្ឋាភិ
បាល វៀតណាមជាមួយឡាវ និងកម្ពុជា។ ពីនោះ ប្រទេសទាំងបី បន្តបង្កើនការសម្របសម្រួល  និង រួមស
ហការ  ធ្វើសកម្មភាព ដើម្បីអនុវត្ត រាល់កិច្ចព្រមព្រៀង​ ប្រកបដោយមានប្រសិទ្ធភាពជាងទៀត និង  ព្រមៗ គ្នាជាមួយរាល់គោលដៅ ដែលបានដាក់ចេញ ក្នុងដំណាក់កាល ២០១២ - ២០២០។ ​ ”

ឆ្លើយតប់នឹងគោលបំណងរបស់ប្រជាជន និងសមាជីកនៃគ្រួសារយុទ្ធជនពលី ក្នុងរយះពេលប៉ុន្មានឆ្នាំ
កន្លងទៅ បក្ស និងរដ្ឋវៀតណាម យកចិត្ត​ទុកដាក់ជាច្រើន និងបញ្ជាណែនាំ ស្ថាប័ននានាសកម្មស្វែងរក ជីក
គាស់   ឥដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គចិត្ត និងអ្នកជំនាញការវៀតណាមដែល ពលីជីវិតនៅឡាវ និង កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកបញ្ចុះនៅឈាបនដ្ឋាន  ក្នុងប្រទេសវៀតណាម។ ដល់នាបច្ចុប្បន្ន វៀតណាម បានប្រមូលផ្តុំឥដ្ឋិធាតុបាន ៣មឹន៥រយនាក់ត្រឡប់មកស្រុកវិញ។ ក្នុងដំណើការស្វែងរកទាំងនេះ ភាគីវៀត
ណាម​ទទួលបានការរួមសហការដ៏សកម្មពីភាគីមិត្ត ឡាវ​ និងកម្ពុជា៕

សន្និសីទបូកសរុបថ្នាក់រដ្ឋការងារស្វែងរកប្រមូលផ្តុំឥដ្ឋិធាតុយុទ្ធជនពលីជីវិតនៅឡាវនិងកម្ពុជា - ảnh 1
សន្និសីទបូកសរុបថ្នាក់រដ្ឋការងារស្វែងរកប្រមូលផ្តុំឥដ្ឋិធាតុយុទ្ធជនពលីជីវិត
នៅឡាវនិងកម្ពុជា(http://hanoimoi.com.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ