សន្និសីទបូកសរុបផ្នែកសំណង់ឆ្នាំ២០១៣

សន្និសីទបូកសរុបផ្នែកសំណង់ឆ្នាំ២០១៣ - ảnh 1
រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមលោក Trinh Dinh Dung ថ្លែងមតិនៅសន្និសីទ។​ (VGP)

        Vovworld-នាព្រឹកថ្ងៃទី៧មករា ក្រសួងសំណង់វៀតណាមបានរៀបចំសន្និសីទ
Onlines ជាមួយខេត្តក្រុងដើម្បីបូកសរុបការងារឆ្នាំ២០១៣និងពិភាគ្សាដំណោះ
ស្រាយលាត​ត្រដាងអនុវត្តផែនការឆ្នាំ២០១៤។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Hoang Trung Hai បានអញ្ចើញចូលរួមសន្និសីទនៅទីក្រុងហាណូយ។
តាម​របាយការណ៍របស់ក្រសួងសំណង់ថា ក្នុងឆ្នាំ២០១៣ បណ្ដាគោលដៅអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមសំខាន់របស់ផ្នែកនៅរក្សាបានកំណើន ការងារសាងសង់សុក្រិដ្ឋ
ប្រព័ន្ធ​របប​គ្រប់គ្រងរដ្ឋត្រូវបានប្រមូលផ្ដុំអនុវត្តនិងមានចរិតលក្ខណៈលោតផ្លោះ
ទីផ្សារ​អចលនវត្ថុបានមានបំរែបំរួលសកម្ម ពិសេសគឺក្នុងប៉ុន្មានខែចុងឆ្នាំ២០១៣
ជា​ដើម។ ដំណាងចូលរួមសន្និសីទបានផ្លាស់ប្តូរនិងដាក់ចេញសំណើរដំណោះ
ស្រាយ​ដើម្បីផ្នែកសំណង់អនុវត្តល្អជាងភារកិច្ចក្នុងឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ