សន្និសីទបូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍សារាចរណ៍របស់នាយករដ្ឋមន្រ្តីអំពីតំបន់ជនរួមជាតិចាម

សន្និសីទបូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍សារាចរណ៍របស់នាយករដ្ឋមន្រ្តីអំពីតំបន់ជនរួមជាតិចាម - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld) - នាព្រឹកថ្ងៃទី១៣ វិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជនជាតិ
វៀតណាមបានរៀបចំសន្និសីទតាមបណ្ដាញអ៊ីនធឺណែតបូកសរុបរយៈពេល១០ឆ្នាំ
អនុវត្តន៍សារាចរណ៍របស់នាយករដ្ឋមន្រ្តីស្ដីពីការបន្តជំរុញអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គម
 ធានាសន្តិសុខសណ្ដាប់ធ្នាប់ចំពោះជនរួមជាតិចាមក្នុងស្ថានការណ៍ ថ្មី។ថ្លែងមតិនៅ
ទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឲ្យក្រសួង
ស្ថាប័ន និងតំបន់នានាបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព នូវគោលនយោបាយ
របស់បក្ស រដ្ឋ ជាពិសេសគឺសារាចរណ៍របស់គណៈលេខា មជ្ឈឹមបក្សស្ដីពីការបង្កើន
 ផ្លាស់ប្ដូរថ្មីការងារចលនាប្រជាជននៅតំបន់ជនរួមជាតិ ជាជនជាតិភាគតិច។លោក
 Nguyen Xuan Phuc បានលើកច្បាស់ថា៖
“ខេត្តក្រុងនានានិងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចត្រូវពិនិត្យឡើងវិញ
នូវផែនការមេជាក់ស្ដែងតំបន់ជនរួមជាតិចាមលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង
បរិស្ថាន។រួមជាមួយគ្នានោះ ពង្រីកទាំងបរិមាណនិងសមត្ថភាពសិល្បៈករសិល្បៈ
ការិនីដែលជាអ្នកមានកិត្យានុភាពក្នុងការអភិរក្សវប្បធម៌ជនជាតិតំបន់ជនរួមជាតិ
ចាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ