សន្និសីទបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរណែនាំលេខ ៤៥-CT / TW ប្រារព្ធនៅទីក្រុងហាណូយ
(VOVWORLD) - សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅមជ្ឈ មណ្ឌលសន្និសីទអន្តរជាតិ Le Hong Phong នៃទីក្រុងហាណូយ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា (រូបថត៖ Phuong Linh/qdnd.vn) |
នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានជូនដំណឹងដល់ភ្នាក់ងារសារព័ត៌មាន អំពីការរៀបចំសន្និសីទបូកសរុបសារាចរណែនាំលេខ ៤៥ ស្តីពីការជំរុញថែមទៀត លើសេចក្តីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយ ចំពោះជនវៀតណាមនៅឯបរទេស ក្នុងស្ថានភាពថ្មី។ សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Le Hong Phong នៃទីក្រុងហាណូយ។ តំណាង ៤០០ នាក់ គឺសុទ្ធតែជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាក្នុងតំបន់ ប្រធានបេសកកម្មតំណាងវៀតណាមនៅឯបរទេស អាណត្តិ ២០២០-២០២៣ រួមទាំងប្រធានសមាគមទំនាក់ទំនង សមាគមសាច់ញាតិអាណិកជននៅតាមមូលដ្ឋាន និងជនជាតិវៀតណាមនៅបរទេសមួយចំនួន។
អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Luong Thanh Nghi បានថ្លែងអំពីការពង្រឹងសារាចរណ៍នៅក្នុងដំណាក់កាលខាងមុខ៖ “យើងខ្ញុំសង្ឈឹមថា នឹងបន្តមានការលើកកម្ពស់ការយល់ដឹង ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល របស់ប្រជាជនគ្រប់រូប អំពីការងារពាក់ព័ន្ធនឹងជនវៀតណាមនៅឯបរទេស។ ជាពិសេសគឺទស្សនៈដឹកនាំរបស់បក្ស និងរដ្ឋ ដោយចាត់ទុក សហគម ន៍ជនវៀតណាមនៅក្រៅប្រទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន របស់សហគមន៍ជនជាតិវៀតណាម។ ជាមួយគ្នានេះ លើកទឹកចិត្តប្រជាជនឆ្ពោះទៅប្រទេសជាតិនិងស្រុកកំណើតរបស់ខ្លួន ព្រមទាំងធានានូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៅពេលជនវៀតណាមនៅឯបរទេសវិលត្រឡប់មកស្រុកវិញ ដើម្បីវិនិយោគនិងធ្វើអាជីវកម្ម ជាពិសេស បង្កើតលក្ខខណ្ឌដើម្បីគាំទ្រអាណិកជន រក្សាអត្តសញ្ញាណវប្បធម៌ជាតិ”។
មុននេះនៅថ្ងៃទី ២៦ ខែវិច្ឆិកា ក្រសួងការបរទេសនឹងធ្វើជាប្រធានសន្និសីទស្តីពីអាណិកជនវៀតណាមចូលរួមមតិយោបល់ លើលទ្ធផលរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរណែនាំលេខ ៤៥ និងការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី៕