សន្និសីទបូកសរុប ៥ ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការគ្រប់គ្រង អប់រំសាច់ញាតិក្នុងគ្រួសារ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ធ្នូ ក្រសួងនគរបាលវៀតណាម រួមសហការជាមួយសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំសន្និសីទបូកសរុប ៥ ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តអន្តរស្ថាប័នរវាង ក្រសួងនគរបាលវៀតណាមនិងសម្ព័ន្ធសមាគមនារីវៀតណាមស្ដីពី “ការគ្រប់គ្រង អប់រំសាច់ញាតិក្នុងគ្រួសារមិនរំលោភច្បាប់ និងអបាយមុខសង្គម ដំណាក់កាល ២០១២ -២០១៧”។ 
សន្និសីទបូកសរុប ៥ ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការគ្រប់គ្រង អប់រំសាច់ញាតិក្នុងគ្រួសារ - ảnh 1សន្និសីទបូកសរុប ៥ ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការគ្រប់គ្រង អប់រំសាច់ញាតិក្នុងគ្រួសារ 

នាព្រឹកថ្ងៃទី ២៧ ធ្នូ ក្រសួងនគរបាលវៀតណាម រួមសហការជាមួយសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំសន្និសីទបូកសរុប ៥ ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តអន្តរស្ថាប័នរវាង ក្រសួងនគរបាលវៀតណាមនិងសម្ព័ន្ធសមាគមនារីវៀតណាមស្ដីពី “ការគ្រប់គ្រង អប់រំសាច់ញាតិក្នុងគ្រួសារមិនរំលោភច្បាប់ និងអបាយមុខសង្គម ដំណាក់កាល ២០១២ -២០១៧”។ ដោយមានទិសស្លោក ម្ចាស់ការ សកម្មក្នុងការបង្ការប្រឆាំងនោះ ៥ ឆ្នាំកន្លងទៅ ការងាររួមសហការត្រូវបានសម្ព័ន្ធសមាគមនារីវៀតណាម និងកមកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់រក្សាជាប្រចាំ ដោយមានរូបសណ្ឋានសំបូរបែបសំដៅជំរុញកិច្ចការឃោសនា អប់រំអំពីការបង្ការប្រឆាំងបទល្មើស និងអបាយមុខសង្គមក្នុងគ្រួសារ។ នៅក្នុងសន្និសីទនេះ អង្គប្រជុំបានចែករំលែកអំពីរបៀបធ្វើល្អ ច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពនៅមូលដ្ឋានដូចជា ក្រុមនារីគ្មានសមាជិកា ប្ដី កូនៗរំលោភច្បាប់ ក្រុមគ្រួសារគ្មានគ្រឿងញៀន និងកសាងក្រុមគ្រួសារសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ