សន្និសីទបណ្ដាប្រទេសជាសមាជិកអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រើប្រាស់អាវុធគីមី
(VOVworld) – នាថ្ងៃទី ៨ មេសា សន្និសីទបណ្ដាប្រទេសជាសមាជិកអនុសញ្ញា អន្តរជាតិស្តីពីការហាមឃាត់ប្រើប្រាស់អាវុធគីមីបានបើកជាផ្លូវការនៅទីក្រុង
Hague (ហូឡង)។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki
Moon បានឲ្យដឹងថា៖ អាស្រ័យទៅលើការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ
នាបច្ចុប្បន្ន ៨០% នៃអាវុធគីមីលើសកលលោកត្រូវបានដុតចោល។ លោក Ban
Ki Moon ក៏បានអំពាវនាវឲ្យប្រទេសទាំឡាយដុតចោលអាវុធគីមី ដែលនៅសេស
សល់យ៉ាងឆាប់ៗ។ អគ្គលេខាធិការ អ.ស.ប. បានសម្តែងនូវការព្រួយបារម្មហ៍
ចំពោះព័ត៌មានអំពីការដែលអាវុធគីមីត្រូវបានប្រើប្រាស់ ឬ មានគ្រោះអាសន្នត្រូវ បានប្រើប្រាស់ក្នុងជំលោះនៅស៊ីរី នាបច្ចុប្បន្ន។ លោក Ban Ki Moon ចាត់ទុកថា៖ អ្នកណាដែលប្រើប្រាស់អាវុធគីមីដោយមូលហេតុណាមួយ ក្តី សុទ្ធតែត្រូវបាន
ចាត់ទុកជាបទល្មើសប្រឆាំងនឹងមនុស្សលោក។ ក្នុងព្រឹត្តិការផ្សេងទៀត នាថ្ងៃដ៏ ដែលក្រសួងការបរទេសស៊ីរីបានប្រកាសការផ្តើមគំនិតរបស់ អ.ស.ប. ស្តីពី
ការដំណើការសើបអង្គេតការប្រើប្រាស់អាវុធគីមីនៅស៊ីរីគឺផ្ទុយទៅនឹងសំណើរ
របស់រដ្ឋាភិបាលស៊ីរី៕