សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) អាស៊ាន+៣ និង SOM អាស៊ីបូព៌ារ
|
សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) អាស៊ាន+៣ និង SOM អាស៊ីបូព៌ារ (Image: VOV) |
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM 48)
និងបណ្ដាសន្និសីទទាក់ទិនដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumper
របស់ម៉ាឡេស៊ី នាព្រឹកថ្ងៃទី ៣ សីហា បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាន រួម
ជាមួយប្រទេសដៃគូចំនួន ៣ គឺ៖ ចិន កូរ៉េខាងត្បូងនិងជប៉ុន (អាស៊ាន+៣)
បានដំណើរការកិច្ចប្រជុំពិភាក្សាអំពីរបៀបវារៈសំរាប់សន្និសីទថ្នាក់រដ្ឋមន្ត្រី
អាស៊ាន+៣ ក្នុងប៉ុន្មានថ្ងៃខាងមុខ។ សន្និសីទនឹងដាក់ជូនឲ្យបណ្ដារដ្ឋមន្ត្រី
លទ្ធផលនៃ សកម្មភាពក្នុងការអនុវត្តផែនការធ្វើសកម្មភាពអាស៊ាន+៣ ពីឆ្នាំ
២០០៧ ដល់ឆ្នាំ ២០១៧ ព្រមទាំង ផ្តើមឡើងផែនការធ្វើសកម្មភាពនាប៉ុន្មាន
ឆ្នាំជាបន្ត ផងដែរ។ នាថ្ងៃដ៏ដែល សន្និសីទបណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន-
អាស៊ីបូព៌ារជាមួយប្រទេស ចំនួន ៨ គឺ៖ ចិន កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី
ឥណ្ឌា នូវ៉ែនហ្សេឡង់ រុស្ស៊ី និងអាមេរិក (EAS) បានប្រព្រឹត្តទៅនៅ Kuala
Lumper ទៀតផង។ អង្គសន្និសីទបាន ពិភាក្សាអំពីផែនការជំរុញយន្តការ
សហប្រតិបត្តិការនាបច្ចុប្បន្នរបស់អាស៊ីបូព៌ារ ជាពិសេសមានការចូលរួម
របស់រុស្ស៊ីនិងអាមេរិកពីឆ្នាំ ២០១១៕