សន្និសីទប្រធានរណសិរ្សប្រទេសបីកម្ពុជា-ឡាវ-វៀតណាមលើកទី៣ឆ្នាំ២០១៧

(VOVWORLD) -សន្និសីទប្រធានរណសិរ្សប្រទេសបីកម្ពុជា-ឡាវ-វៀតណាមលើកទី៣ឆ្នាំ២០១៧ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥មិថុនានៅទីក្រុងហាណូយ។
សន្និសីទប្រធានរណសិរ្សប្រទេសបីកម្ពុជា-ឡាវ-វៀតណាមលើកទី៣ឆ្នាំ២០១៧ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) 

សន្និសីទ មិនត្រឹមតែជា ព្រឹត្តិការណ៍ពោរពេញទៅដោយអត្ថន័យសំខាន់សម្រាប់រណសិរ្សមាតុភូមិនៃប្រទេស ទាំងបីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសកម្មទៅក្នុងជោគជ័យនៃ “ឆ្នាំមិត្តភាពវៀត ណាម-កម្ពុជា” និង “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ” ទៀតផង។ សន្និសីទ នេះក៏ជាឱកាសសម្រាប់រណសិរ្សប្រទេសទាំងបីចែករំលែកបទពិសោធន៍ធ្វើសកម្ម ភាព កសាងគោលដៅរួម ដើម្បីកំណត់ទិសដៅសម្រាប់ទំនាក់ទំនងរវាងអង្គការរណ សិរ្សទាំងបីដំណាក់កាលពីឥឡូវដល់ឆ្នាំ២០២០។

        ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ប្រធានកិត្តិយសគណៈបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋ សភាព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ហេង សំរិន និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវ កសាងប្រទេសជាតិ លោក Saysomphone Phomvihane បានចុះហត្ថលេខាលើ កម្ម វិធីសហប្រតិបត្តិការរវាងអង្គការរណសិរ្សនៃប្រទេសទាំងបី ដំណាក់កាល២០១៧- ២០២០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ