សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 ត្រូវបានប្រារព្វឡើង

សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 ត្រូវបានប្រារព្វឡើង - ảnh 1
សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 (VGP/Nhật Bắc)

(VOV)_ពិធីប្រារព្វ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013​ ត្រូវបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៩ កក្កដា នៅទីក្រុងហាណូយ។​ នាយករដ្ឋម​ន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញ​ចូលរួម ​និងថ្លែងមតិនៅ​សន្និ​សីទលើកនេះ។ ថ្លែងមតិនៅក្នុងឱកាសនេះ  នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បាន​សង្កត់ធ្ងន់ថា÷ រដ្ឋាភិបាលវៀតណាម បានមាន​គោលនយោបាយជាច្រើន បង្ក​លក្ខ
ណះ​ងាយស្រួល សំរាប់ការអភិវឌ្ឍន៍​របស់ផ្នែកផ្សាយសម្លេងវៀតណាម តាមទិសទំ
នើប​ភាវូបនីយកម្ម អនុវត្ត​បច្ចេកទេស Digital បំពេញតម្រូវការអំពីព័ត៍មានរបស់ប្រ
ជាជននិងមិត្ត​ភ័ក្ត​អន្តរជាតិ កាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ ។ នាយករដ្ឋមន្ត្រី​ 
Nguyen Tan Dung បានលើកច្បាស់ថា÷

          “ ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពី​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ដែលក្នុងនោះមានបច្ចេកទេស Digital និងការផ្ទុះរីក​រាលដាលនៃការផ្សព្វ​ផ្សាយសង្គម បាននាំមកអោយមហាជននូវព័ត៍មាន​ច្រើនជាង ពហុបែបជាង ​និងកំ
ពុង​ផ្លាស់ប្តូរសភាពការណ៍ផ្សព្វផ្សាយលើ​ទូទាំងពិភពលោក ក៏ដូចជានៅប្រទេស
និមួយៗ។នេះគឺជាឱកាសវិជ្ជមាន សំរាប់ការអភិវឌ្ឍន៍របស់សារព័ត៍មានគ្រប់ប្រភេទ
របស់​បណ្ដាស្ថានីយ៍​ផ្សាយសម្លេង ទូរទស្សន៍។”

សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-Radio Asia 2013 ត្រូវបានប្រារព្វឡើង - ảnh 2
នាយករដ្ឋមន្ត្រី​ Nguyen Tan Dung (VGP/Nhật Bắc)

​           សន្និសីរលើកនេះមានប្រធានបទ÷ ផ្សាយសម្លេងនិង​ផ្សព្វផ្សាយ​សង្គម÷ ​និន្នាការអភិវឌ្ឍន៍ក្នុងអនាគត បានពិភាគ្សាអំពីបញ្ហា​ក្តៅគរគុក​ជា​ច្រើន​នាបច្ចុប្បន្ន។ សន្និសីទនឹងអូសបន្លាយដល់ថ្ងៃទី ៣១ កក្កដាឆ្នាំ២០១៣។

          មុន សន្និសីទផ្សាយសម្លេងទ្វីបអាស៊ីប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៩ ​កក្កដា 
នៅ​ស្ថានីយ៍វិទ្យុសម្លេងវៀតណាម ជាស្ថាប័នទទួលរៀបចំ សន្និសីទ​ផ្សាយសម្លេង​ទ្វីបអាស៊ី ២០១៣ -Radio Asia 2013 បានប្រព្រឹត្តទៅ​បណ្ដា​សិក្ខាសាលាជំនាញ ​ស្ដីពីការផ្សព្វផ្សាយសង្គម និងកសាងកម្មវិធីផ្សាយ​សម្លេង …។ល។ នាយកវិទ្យា
ស្ថាន​បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ Arhen របស់អូស្ត្រាលី លោក Steve Ahern បាននាំចេញសំណូមពរមួយ​ចំនួន​ចំពោះស្ថានីយ៍ផ្សាយសម្លេង​ជាតិ បេលដែលអនុវត្តបណ្ដាញសង្គម÷

          “បណ្ដាញសង្គមនាបច្ចុប្បន្នមានកម្លាំងដ៏ខ្លាំងក្លា និងគ្រប់មធ្យោបាយ​ផ្សព្វ​ផ្សាយសុទ្ធតែត្រូវអនុវត្តដើម្បីទាក៉ទាញមនុស្សចូលរួម។ ​ប៉ុន្តែយើងក៏ត្រូវ​យល់ដឹង​ច្បាស់អំពីគ្រោះអាសន្នពេលដែលប្រើប្រាស់បណ្ដាញសង្គម។ ​ដោយហេតុនេះ 
ពេលដែល​ស្ថានីយ៍ផ្សាយសម្លេងជាតិប្រើប្រាស់បណ្ដាញសង្គម គឺត្រូវចេះការពារ
ពាណិជ្ជ​សញ្ញារបស់ខ្លួន តាមនោះត្រូវមានដំណើរការគ្រប់គ្រង ​និងត្រួតពិនិត្យ
យ៉ាងម៉ត់ចត់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ